គ្រីស្តបរិស័ទស្រីលង្កាឆ្លុះបញ្ចាំងពីបេសកកម្មសាងសង់ស្ពាននៃជំនឿ ខណៈកិច្ចប្រជុំ FABC មកដល់
ខណៈពេលដែលព្រះសហគមន៍កាតូលិកនៅអាស៊ីកំពុងរៀបចំសម្រាប់កិច្ចប្រជុំពេញអង្គលើកទី ១២ នៃសហព័ន្ធប៊ីស្សពអាស៊ី (FABC) នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៦ ខែកក្កដា បានរំកិលមកដល់ គ្រីស្តបរិស័ទនៅស្រីលង្កាចែករំលែកទស្សនវិស័យខ្លះៗសម្រាប់ព្រឹត្តិការណ៍នេះ។
ស្រីលង្កាជាប្រទេសកោះមួយ ជាកន្លែងដែលពុទ្ធសាសនាមានអ្នកមានជំនឿច្រើន ក្រៅពីនោះគឺមានសហគមន៍ហិណ្ឌូ មូស្លីម និងគ្រិស្តសាសនា ដូច្នេះការកសាងស្ពាននៃសុខដុមនីយកម្មសង្គមគឺជាបេសកកម្មផ្ទៃក្នុងមួយ។
នៅក្នុងស្ថានភាពនេះ គ្រីស្តបរិស័ទ និងអ្នកមានជំនឿនានាបានកំពុងតែស្វែងរកការពង្រឹងការរួបរួមនៅក្នុងសហគមន៍របស់ខ្លួន ហើយខិតខំលើកកម្ពស់ការសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយសហគមន៍ដែលមានជំនឿផ្សេងគ្នា។
ស្រីលង្កាជាប្រជាជាតិមួយដែលមានប្រវត្តិយូរអង្វែងក្នុងការលើកកម្ពស់ការសន្ទនារវាងសាសនា និងអន្តរសាសនា ពោលគឺក្នុងរង្វង់អំឡុងទសវត្សរ៍ឆ្នាំ ១៩៨០ និង ១៩៩០ ចលនានេះទទួលបានសន្ទុះតាមរយៈការងាររបស់លោកបូជាចារ្យ អាឡូយសឹស ព្យែរីស (Aloysius Pieris, SJ.) ហើយសព្វថ្ងៃនេះ កំពុងតែបន្តបេសកកម្មដោយអង្គការនានាដូចជា ការីតាសស្រីលង្កា មជ្ឈមណ្ឌលសម្រាប់សង្គម និងសាសនាជាដើម។
ទោះជាយ៉ាងណាក៏ដោយ ការកសាងស្ពាននៃសុខដុមរមនីយកម្មនៅតែជាបញ្ហាប្រឈមនៅក្នុងប្រទេសមួយដែលសាសនា និងអត្តសញ្ញាណជាតិមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ។ សហគមន៍គ្រិស្តសាសនាជួនកាលត្រូវបានបង្ហាញដោយក្រុមជាតិនិយមថាជាតំណាងនៃឥទ្ធិពលលោកខាងលិច ដែលធ្វើឱ្យការចូលរួមអន្តរសាសនាក្លាយជាកិច្ចការដ៏រសើប។
នៅក្នុងពេលនេះ គ្រីស្តបរិស័ទបានកំពុងតែខិតខំធ្វើកិច្ចការប្រកាសដំណឹងល្អ ហើយសាលារៀនកាតូលិកក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ភាពសុខដុមរមនាក្នុងសង្គម ដោយអប់រំសិស្សមកពីសាវតារសាសនាផ្សេងៗគ្នា និងជួយបង្កើតមេដឹកនាំជាតិជាច្រើនជំនាន់ដែលប្តេជ្ញាចិត្តក្នុងការរួមរស់ជាមួយគ្នា។
ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ខាងមុខនេះ សាស្ត្រាចារ្យ សៀឡី ឡាល់ វីជេស៊ីង (Shirley Lal Wijesinghe) ជាអ្នកទ្រឹស្ដីគ្រិស្តសាសនៅសាកលវិទ្យាល័យ Kelaniya បានលើកឡើងថា នៅពេលនេះ ការចូលរួមកាន់តែច្រើនរបស់មេដឹកនាំគ្រិស្តសាសនាដែលបានទទួលការបណ្តុះបណ្តាលក្នុងការបម្រើ ការប្រកាសដំណឹងល្អ និងកម្មវិធីសិក្សាសាសនាដែលបានធ្វើបច្ចុប្បន្នភាព តួនាទីរបស់ព្រះសហគមន៍កាតូលិកនៅស្រីលង្កាកាន់តែរឹងមាំក្នុងការសម្រេចចិត្ត តម្លាភាពហិរញ្ញវត្ថុ និងការចូលរួម។