យោងតាមរបាយការណ៍របស់នាយកដ្ឋានតាវកាលិកសន្តិសុខសង្គម នៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) បានបញ្ជាក់ឱ្យដឹងថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ រហូតមកដល់បំណាច់ខែកក្កដា ឆ្នាំ២០២៤ កន្លងមកនេះ ទឹកប្រាក់ប្រមាណជាង ២០០ពាន់លានរៀល (ជិត៥០លានដុល្លារអាមេរិក) ត្រូវបានរាជរដ្ឋាភិបាលបើកផ្តល់ជូន ស្ត្រីឆ្លងទន្លេជាសមាជិក ប.ស.ស.។