មន្រ្តីសន្តអាសនៈផ្សព្វផ្សាយ “ Dilexi te ” ទៅកម្មវិធី UN

វ៉ាទីកង់ញូវបានរាយការណ៍ថា ថ្លែងនៅក្នុងកិច្ចពិភាក្សារួមរបស់គណៈកម្មាធិការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កកាលពីសប្តាហ៍មុន លោកអគ្គអភិបាល ហ្គាព្រីអែល កាហ្សា ( Gabriele Caccia) អ្នកសង្កេតការណ៍អចិន្រ្តៃយ៍នៃសន្តអសនៈប្រចាំនៅអង្គការសហប្រជាជាតិ​បានផ្សព្វផ្សាយ “ Dilexi te “ របស់សម្តេចប៉ាបឡេអូទី១៤ ទៅកម្មវិធីរបស់ UN។

លោកអគ្គអភិបាល បានលើកឡើងថា តាមរយៈ “ Dilexi te “  សម្តេចប៉ាបឡេអូទី១៤ បានសម្តែងការព្រួយបារម្ភថា "ធនធានហិរញ្ញវត្ថុ និងបច្ចេកវិទ្យាច្នៃប្រឌិតកំពុងត្រូវបានបង្វែរពីការលុបបំបាត់ភាពក្រីក្រ និងភាពអត់ឃ្លាននៅក្នុងពិភពលោកទៅការផលិត និងធ្វើពាណិជ្ជកម្មអាវុធ ។

លោកអគ្គអភិបាលបាននិយាយថា នេះជាការផ្ទុយគ្នាដ៏ឈឺចាប់ ដែលធនធានដែលគួរប្រើសម្រាប់ចិញ្ចឹម អប់រំ និងព្យាបាលមនុស្សជំនួសនូវអ្វីដែលបណ្តាលឱ្យមានការឈឺចាប់ និងទុក្ខវេទនាបន្ថែមទៀតដល់មនុស្សជាតិ។

 

លោក​បាន​កត់​សម្គាល់​ថា ការ​ធ្វើ​វិទ្ធង្សនា​លើ​អាទិភាព​នេះ​មិន​ត្រឹម​តែ​ពន្យារ​ពេល​នៃ​ទុក្ខ​លំបាក​របស់​អ្នក​រស់​នៅ​ក្នុង​ភាព​ក្រីក្រ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បញ្ឆេះ​ជម្លោះ និង​អស្ថិរភាព​ទៀត​ផង៕

Daily Program

Livesteam thumbnail