សម្តេចប៉ាបយាងទស្សនៈកិច្ចទីស្នាក់ការកណ្តាលអង្គការស្បៀងអាហារ និងកសិកម្ម

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបឡេអូទី១៤បានយាងទស្សនៈកិច្ចនៅការិយាល័យកណ្តាលអង្គការ FAO ឫអង្គការស្បៀងអាហារនិងកសិកម្ម នៅទីក្រុងរ៉ូម ដើម្បីប្រារព្ធទិវាស្បៀងអាហារពិភពលោក និងខួបលើកទី៨០ នៃការបង្កើតអង្គការនេះ។
នាឱកាសនោះសម្តេចប៉ាបបានថ្លែងសុន្ទរកថា បញ្ជាក់សារជាថ្មីអំពីទំនាក់ទំនងរវាងសន្តអាសនៈនិងអង្គការ នេះ ហើយអំពាវនាវឱ្យមានការប្តេជ្ញាចិត្តជាសកលរួមគ្នាដើម្បីបញ្ចប់ភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភ។
សម្តេចប៉ាបឡេអូបានមានបន្ទូលថា បេសកកម្មរបស់អង្គការនេះគឺដើម្បីកម្ចាត់ភាពអត់ឃ្លាន អសន្តិសុខស្បៀង និងកង្វះអាហារូបត្ថម្ភប្រកបដោយនិរន្តរភាព ដូច្នេះអង្គការគួរបន្ត លើកតម្កើងសេចក្តីថ្លៃថ្នូររបស់មនុស្សគ្រប់រូប ឆ្លុះបញ្ចាំងនៅក្នុងពិភពលោកដែលមានជម្លោះ វិបត្តិអាកាសធាតុ ការធ្វើចំណាកស្រុកដោយបង្ខំ និងគម្លាតកាន់តែធំរវាងអ្នកមាននិងអ្នកក្រ។
សម្តេចប៉ាបឡេអូក៏បានស្នើឲ្យអង្គការយកចិត្តទុកដាក់ធ្វើការជាមួយនឹង សហគមន៍អន្តរជាតិ ដើម្បីជំរុញឲ្យសង្គមមនុស្សរិះគិតអំពីអាជីវកម្មដែលរក ប្រាក់ចំណេញក្នុងនាមយុត្តិធម៌ និងសន្តិភាព៕
Daily Program
