ក្រុមសន្តអូគូស្តាំង បោះពុម្ភសៀវភៅមួយក្បាលអំពីជីវិតរបស់សម្តេចប៉ាបឡេអូទី១៤កាលនៅជាបព្វជិត

ក្រុមសាសនទូតសន្តអូគូស្តាំង បានសហការជមួយនឹងរោងពុម្ភវ៉ាទីកង់បោះពុម្ភសៀវភៅមួយក្បាលអំពីជីវិតរបស់បព្វជិត​ រ៉ូបឺត ហ្រ្វង់ស៊ី ប្រេវូស (Robert Francis Prevost)​នៅមុនពេលដែលទ្រង់ក្លាយជា សម្តេចប៉ាប ​ឡេអូទី១៤។​

ឯកសារនេះគឺចង់ក្រងពីសកម្មភាពរបស់សម្តេចប៉ាបឡេអូ ពីឆ្នាំ២០០១ ដល់​ឆ្នាំ​២០១៣ ហើយត្រូវបានយកមកដាក់តាំងក្នុងឱកាសនៃការបើកពិព័រណ៍សៀវភៅ Frankfurt នៅថ្ងៃទី ១៥ ខែតុលា ថ្មីៗនេះ។​

សៀវភៅមួយក្បាលនេះ គឺចងក្រងឡើងដោយមានការគាំទ្រដោយលោកឪពុក យ៉ូសែប ឡរ៉េន ហ្វារ៉ែល (Joseph Lawrence Farrell)ដែលជាអគ្គលេខាធិការដឹកនាំក្រុមសាសនទូតសន្តអូគូស្តាំង។

សៀវភៅនេះផ្តល់ឱ្យអ្នកអាននូវទិដ្ឋភាពកាន់តែដិតដល់អំពីជីវិតខាងវិញ្ញាណ និងការគិតរបស់សម្តេចប៉ាប ឡេអូ ដែលមិនដែលមានពីមុនដែលរួមមានការឆ្លុះបញ្ចាំង អំពីវិធីធ្វើសមាធិ ការគោរពបូជា និង សំណៅឯកសារក៏ដូចជាបែបបទការងារនៅពេលដែលសម្តេចប៉ាបឡេអូដឹកនាំក្រុមសាសនទូតនេះ​៕

Daily Program

Livesteam thumbnail