ប្រធានបទ៖ ផ្លែផ្កាដែលទទួលបានពីការអធិដ្ឋាន
បកស្រាយដោយ៖ បងស្រី ហ្វូស្ទីណាម៉ារី នារី (ក្រុមគ្រួសារឧបការគុណ)
បងស្រី ម៉ារី នារី៖ ផលផ្លែនៃការអធិដ្ឋាន គឺជួយឲ្យជីវិតរបស់ខ្ញុំមានការតស៊ូ អត់ធ្មត់ លះបង់ និងលើកលែងទោស ជាពិសេសការអធិដ្ឋានប្រចាំថ្ងៃបានធ្វើឲ្យខ្ញុំទទួលអារម្មណ៍ថាព្រះជាម្ចាស់ស្រឡាញ់ខ្ញុំខ្លាំង ហើយខ្លួនខ្ញុំផ្ទាល់រឹតតែមានកំលាំងថែមទៀតដើម្បីតស៊ូជំនះរាល់ឧបសគ្គក្នុងជីវិតនេះ។
ការអធិដ្ឋានប្រៀបដូចការប្រកាសដំណឹងល្អផ្សេងៗទៅមនុស្សនៅជុំវិញខ្លួន ខ្ញុំផ្ទាល់ ឬក៏អ្នកបួសផ្សេងទៀត។ យើងចង់ឲ្យបងប្អូនគ្រីស្តបរិស័ទដទៃទៀតចូលរួមអធិដ្ឋានឲ្យបានជាប្រចាំ ដូចពួកខ្ញុំជាអ្នកបួសសព្វថ្ងៃបានខិតខំអធិដ្ឋានជារៀងរាល់ថ្ងៃសម្រាប់បងប្អូនទាំងអស់។ ហើយនៅតែបន្តទូលអង្វរព្រះជាម្ចាស់ជួយបំភ្លឺបងប្អូនគ្រប់គ្នាខិតខំអធិដ្ឋាន ដិ្បតថាបើយើងបានអធិដ្ឋានជាប្រចាំ យើងម្នាក់ៗនិងមានថាមពលក្នុងជីវិត ការអធិដ្ឋានជាថាមពលសម្រាប់វិញ្ញាណរបស់មនុស្សម្នាក់ៗ។
បងប្អូនបើផ្លូវវិញ្ញាណយើងចុះខ្សោយ ថាមពលយើងក៏ចុះខ្សោយដែរ។ តែបងយើងអធិដ្ឋានបានច្រើន ថាមពលនៃផ្លូវវិញ្ញាណក៏មានកំលាំងខ្លាំងខ្លាផងដែរ។ មួយវិញទៀតនៅពេលផ្លូវវិញ្ញាណខ្លាំង យើងមានថាមពលខ្លាំង រាងកាយរបស់យើងក៏កាន់តែមានកំលាំង។ ប្រាកដណាស់ ការអធិដ្ឋានគឺជាការបញ្ចូលថាមពលសម្រាប់វិញ្ញាណ ហើយវាជួយគាំទ្រយើងទៅតាមអ្វីដែលព្រះជាម្ចាស់ទ្រង់រៀបចំសម្រាប់យើង។ ហេតុនេះសូមបងប្អូនគ្រីស្តបរិស័ទចូលរួមក្នុងការអធិដ្ឋានឲ្យបានច្រើន ដើម្បីបានទទួលពន្លឺពីព្រះជាម្ចាស់នៃយើង គឺព្រះយេស៊ូគ្រីស្តជាអម្ចាស់។ អាមែន
ដោយ ឆាក លាំង