ប្រឈមមុខនឹងពិរុទ្ធភាពព្រោះសំដី! សូមកុំទម្លាប់ប្រើពាក្យអសុរោះនៅលើបណ្តាញសង្គម
ស្ត្រីម្នាក់ជាម្ចាស់ហាងលក់ទូរស័ព្ទ ដែលប្រើពាក្យសម្ដីជេរប្រមាថលើវីរកងទ័ពជួរមុខ កំពុងតែរងហើយប្រឈមមុខនឹងពិរុទ្ធភាពហើយដោយសារតែសំដីនិងការប្រមាថនៅលើបណ្តាញសង្គម ។
ស្រី្តរូបនោះត្រូវបានក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ បានអះអាងថា ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០៧:៣០នាទី។
នៅមុនឃាត់ខ្លួន ស្រ្តីរូបនេះត្រូវបានគេល្បីថា បានប្រើប្រាស់ពាក្យសំដីអសុរោះ ប្រមាថយ៉ាងធ្ងន់ធ្ងរជាសាធារណៈនៅលើបណ្តាញសង្គម ហើយស្របពេលដែលការប្រមាថនោះប៉ះចំបងប្អូនវីរៈកងទ័ពទៀតនោះ ក៏ប្រឈមមុខនឹងពិរុទ្ធភាពនេះតែម្តង ។
ក្រៅពីស្រ្តីរូបនេះនៅលើបណ្តាញសង្គមនៅពេលនេះក៏នៅមានអ្នកដែលប្រើប្រាស់ពាក្យសំដី និងសកម្មភាពផ្សេងៗដែលជាការប្រមាថ ក៏ដូចជាបោកប្រាស់ ការលាបពណ៌ ការបៀនបៀន ក៏ដូចជាការបរិហារកេរ្តិ៍គេជាច្រើន ។
សំដីសំដៅអសុរោះទាំងអស់នោះហើយជាបច្ច័យដែលនាំឲ្យខាតលាភ ខាតទាំងកិត្តិយស ហើយនិងលុយកាក់ ដូច្នេះសូមយកចិត្តទុកដាក់លើការប្រុងប្រយ័ត្ននៅក្នុងការប្រើប្រាស់ពាក្យ ។
ម្យ៉ាងវិញទៀត ពាក្យក្តី ប្រយោគក្តី ប្រសិនបើវាបង្កប់នូវរូបភាពនិងបង្កបនូវចារឹកលក្ខណៈជាការប្រមាថ គឺជារឿងដែលខុសឆ្គងរបស់អ្នកដែលធ្វើសកម្មភាព ហើយចំពោះអ្នកដែលបង្ហោះឫធ្លាប់ធ្វើសកម្មភាពបែបនេះជាបន្តបន្ទាប់កន្លងនៅលើបណ្តាញសង្គមសូមបញ្ឈប់ហើយប្រញាប់កែរខ្លួនជាបន្ទាន់ តែភ្លេចខ្លួនមានពិរុទ្ធដូចជាគេ មិនខាន។
ការដែលយើងទម្លាប់ហើយប្រមាថគេដោយចំហរនៅលើបណ្តាញសង្គមដោយប្រើប្រាស់ពាក្យអសុរោះនានាដដែលៗយូរទៅវាធ្លាប់ហើយភ្លេចខ្លួន។ តែភ្លេចខ្លួនយើងអាចប្រឈមនឹងទោសទណ្ឌដូចជាករណីស្រ្តីម្ចាស់ហាងលក់ទូរស័ព្ទខាងលើដូច្នេះដែរ ។
សូមប្រុងប្រយ័ត្ន ហើយគួររៀបពាក្យរៀបសំដី ហើយប្រើប្រាស់ឥរិយាបទឲ្យថ្លៃថ្នូរសមរម្យ នៅពេលលោកអ្នក/លោកស្រីនិយាយស្តី ឫបញ្ចេញមតិនៅលើបណ្តាញសង្គម ឫក៏ចែករំលែកទស្សនៈផ្សេងៗ ពីព្រោះពាក្យអសុរៈ និង អាកប្បករិយាដ៏ឆ្គាំឆ្គងបែបនេះ វាអាចឲ្យគេមើលមកសង្គមយើងនេះវាខ្វះសីលធម៌និងមិនថ្លៃថ្នូរ ។
ជារួម ករណីនេះគួរជាមេរៀនមួយសម្រាប់អ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់រូប ឱ្យមានការប្រុងប្រយ័ត្នចំពោះពាក្យសម្ដី ការបញ្ចេញមតិ និងខ្លឹមសារដែលខ្លួនបានបង្ហោះ ឬចែករំលែកជាសាធារណៈ។ សេរីភាពក្នុងការបញ្ចេញមតិ គួរតែដើរទន្ទឹមនឹងការគោរពសិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ព្រមទាំងការទទួលខុសត្រូវចំពោះអ្វីដែលខ្លួនបាននិយាយ និងផ្សព្វផ្សាយ។ មុននឹងសរសេរ បង្ហោះ ឬចែករំលែកអ្វីមួយ គួរគិតឱ្យបានល្អថា ពាក្យសម្ដីរបស់យើងអាចបង្កផលប៉ះពាល់ដល់អ្នកដទៃ សង្គម ឬខ្លួនយើងផ្ទាល់ ។ ការប្រើប្រាស់បណ្តាញសង្គមដោយមានសុជីវធម៌ ការគោរព និងការទទួលខុសត្រូវ មិនត្រឹមតែជួយការពារខ្លួនពីបញ្ហាផ្លូវច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមបង្កើតបរិយាកាសសង្គមឌីជីថលមួយដែលមានភាពថ្លៃថ្នូរ សុវត្ថិភាព និងការគោរពគ្នាទៅវិញទៅមក។
