រាល់ឆ្នាំ ក្រោយពេលប្រមូលផលស្រូវរួចរាល់ រៀងរាល់ខែមាឃ ប្រជាពលរដ្ឋរស់នៅក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប តែងតែចាប់ត្រីរួមគ្នាមិនដែលខកខានជាលក្ខណៈសហគមន៍ ដើម្បីត្រៀមរៀបចំពិធីឡើងមាឃ ឬឡើងអ្នកតាមិនដែលខកខាន។ ជាក់ស្តែងនៅរដូវឆ្នាំថ្មីនេះ គណៈកម្មការរៀបចំបុណ្យកំណត់យកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ត្រីរួមគ្នាក្នុងបឹងរបស់អ្នកភូមិដែលរថែរក្សា អភិរក្សមិនអនុញ្ញាតនេសាទផ្តេសផ្តាស ក្រៅពីខែមាឃនោះឡើយ។