ពត៌មាន អនុប្រធានាធិបតីអាមេរិកជួបលោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក ជេឌី ដេន( JD Vance ) បានជួបពិភាក្សាជាមួយនឹងលោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីនៃសន្តអាសនៈ កាលពីព្រឹកថ្ងៃសៅរ៍។
ពត៌មាន ក្រសួងផែនការ ប្រកាសឱ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងបន្លំទាក់ទងនឹងបណ្ណសមធម៌ ក្រសួងផែនការ បានប្រកាសឱ្យដឹងថា មានជនអនាមិកមួយចំនួនបានបង្ហោះផ្សព្វផ្សាយព័ត៌មាន ក្លែងបន្លំ និងមិនប្រក្រតីមួយចំនួនតាមរយៈបណ្តាញសង្គមហ្វេសប៊ុក, តេឡេក្រាម និងបណ្តាញសង្គមផ្សេងៗពាក់ព័ន្ធនឹងបណ្ណសមធម៌។
ពត៌មាន ប្រតិមាវិចិត្រព្រះនារាយណ៍ផ្ទុំពីសំរឹទ្ធមកពីប្រាសាទមេបុណ្យ នឹងដឹកបញ្ជូនយកទៅជួសជុលនៅប្រទេសបារាំង ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំពិធីប្រោះព្រំសុំសេចក្តីសុខនាអំឡុងពេលនៃការវេចខ្ចប់និងដឹកជញ្ជូនប្រតិមាវិចិត្រព្រះនារាយណ៍ផ្ទុំពីសំរឹទ្ធមកពីប្រាសាទមេបុណ្យ ដើម្បីបញ្ជូនយកទៅជួសជុលនៅប្រទេសបារាំង។
ពត៌មាន សម្តេចប៉ាបជួបជាមួយបូជាចារ្យ១០០នាក់ វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបហ្វ្រង់ស៊ីស្កូនៅក្នុងនាមទ្រង់ជាអភិបាលព្រះសហគមន៍កាតូលិកទីក្រុងរ៉ូមបានចូលរួមនៅក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយនឹងលោកបូជាចារ្យ នៅព្រះសហគមន៍នេះចំនួនប្រហែលជា ១០០ នាក់។
ពត៌មាន យុវជនគ្រប់រូបសមនឹងទទួលបានឱកាសការងារស្មើគ្នា សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានមានបន្ទូលថា យុវជននិងយុវនារីគ្រប់រូបគួរតែទទួលបាននូវឱកាស ការងារដោយស្មើភាពគ្នា។
ពត៌មាន ការអប់រំអាចបង្កើតមនុស្សប្រកបដោយមនសិការ មិនមែនឧត្តមគតិដែលមិនអាចទៅរួច សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានមានបន្ទូលថា ការអប់រំសំខាន់ណាស់ពោលគឺការអប់រំអាចបង្កើត មនុស្សដែលមានមនសិការ ប៉ុន្តែមិនមែនឧត្តមគតិដែលមិនអាចទៅរួច ឬក៏មានទុក្ខទោសដល់ មនុស្សជាតិឡើយ។
ពត៌មាន សម្តេចប៉ាប៖ បច្ចេកវិទ្យាថ្មី និងAI កំពុងផ្លាស់ប្តូរទិដ្ឋភាពការងារ សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានមានបន្ទូលកាលពីថ្ងៃសុក្រសប្តាហ៍មុនថា មនុស្សជាតិកំពុងតែប្រ ឈមមុខនឹងការមកដល់នៃបច្ចេកវិទ្យាថ្មីៗជាច្រើន ហើយក្រៅពីនោះ បញ្ញសិប្បនិម្មិតក៏ជាចំណែកមួយដែលកំពុងតែមកដល់ផងដែរ ។
ពត៌មាន ខេត្តក្រចេះដាក់វិធានការទប់ស្កាត់ និងដកហូតដីព្រៃខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានចេញវិធានការទប់ស្កាត់ និងដកហូតដីព្រៃដែលបានកាប់ទន្ទ្រានយកធ្វើជាកម្មសិទ្ធិខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តក្រចេះ។
ពត៌មាន គម្រោងវិនិយោគដែលមានទុនជាង ៣០៩លានដុល្លារអាម៉េរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងខែមេសា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានប្រកាសឱ្យដឹងថា គម្រោងវិនិយោគចំនួន ២២ ដែលមានទុនវិនិយោគសរុបប្រមាណជាង ៣០៩លានដុល្លារអាម៉េរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងខែមេសា ឆ្នាំ២០២៤។
ពត៌មាន ក្រសួងសំខាន់ៗចំនួន៣ ចេញគោលការណ៍ពង្រឹងលើការងារកសិកម្ម អភិវឌ្ឍន៍ជនបទ និងធនធានទឹក រដ្ឋមន្រ្តីចំនួន៣រូប បានព្រមព្រៀងជាគោលការណ៍នូវចំណុចសំខាន់ចំនួន៤ ទាក់ទងនឹងការងារកសិកម្ម អភិវឌ្ឍន៍ជនបទ និងធនធានទឹក ដើម្បីប្រមូលផ្តុំធនធាននិងបច្ចេកទេស សម្រាប់អនុវត្តការងារ បម្រើប្រជាជនឱ្យបាន លទ្ធផលកាន់តែប្រសើរ។
ពត៌មាន ខួប១៦០ឆ្នាំនៃព្រះសហគមន៍អ្នកលឿង គ្រីស្តបរិស័ទនឹងទទួលការលើកលែងទោសឲ្យរួចពីបាប លោកសេរ៉ាល់ វ៉ូសាំង ជាបូជាចារ្យទទួលខុសត្រូវព្រះសហគមន៍តំបន់អ្នកលឿង មានប្រសាសន៍កាលពីថ្មីៗនេះថា ក្នុងពិធីបិទខួប១៦០ឆ្នាំនៃព្រះសហគមន៍អ្នកលឿងក្នុងខែឧសភាខាងមុខនេះ គ្រីស្តបរិស័ទមានឱកាសទទួលបានព្រះពរពិសេសនិងទទួលការលើកលែងទោសឲ្យរួចពីបាប។
ពត៌មាន យុវជនខ្មែរមួយរូបក្លាយជាបព្វជិតនៃក្រុមម៉ារីស្ត លោកយ៉ូសែប រើន ពេជ្រ មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ បានក្លាយជាបព្វជិតក្រុមគ្រួសារបងប្រុសម៉ារីស្ត កាលពីខែមីនាកន្លងទៅ។
ពត៌មាន ព្រះមហាក្សត្រ យាងសួរសុខទុក្ខ និងប្រោសព្រះរាជប្រទានព្រះរាជអំណាយមន្រ្តីអង្គភាពស៊ីម៉ាក់ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងសួរសុខទុក្ខ និងប្រោសព្រះរាជប្រទានព្រះរាជអំណាយដ៏ថ្លៃថ្លាបំផុតរបស់ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះមន្រ្តីអង្គភាពស៊ីម៉ាក់ចំនួន ១ ៨៧៥ នាក់។
ពត៌មាន ថ្នាក់ដឹកនាំក្រសួងចំនួន៣ សិក្សា និងរៀបចំគម្រោងពាក់ព័ន្ធនឹងវិស័យកសិកម្ម ធនធានទឹក និងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ នេះ រដ្ឋមន្រ្តីនៃក្រសួងចំនួន៣បានចូលរួមកិច្ចប្រជុំអន្តរក្រសួង ស្ដីពីកសិកម្ម ធនធានទឹក និងអភិវឌ្ឍន៍ជនបទ នាសាលប្រជុំទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ពត៌មាន មួយសប្តាហ៍ នគរបាលឃាត់ខ្លួនមនុស្សជាង៤០០នាក់ ពាក់ព័ន្ធនឹងបទល្មើសនានា ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ សមត្ថកិច្ចក្នុងក្របខណ្ឌក្រសួងមហាផ្ទៃបានឃាត់ខ្លួនជនសង្ស័យប្រព្រឹត្តបទល្មើសទូទាំងប្រទេសសរុបចំនួន៤៦៧នាក់ ដែលក្នុងនោះមានករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន បទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង និងល្បែងស៊ីសង។
ពត៌មាន ប្រមុខរាជរដ្ឋាភិបាល ប្រកាសផ្តល់ក្របខ័ណ្ឌដល់សាច់ញាតិ យោធិនពលីទាំង ២០នាក់ដែលស្លាប់ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានប្រកាសតាមរយៈបណ្តាញហ្វេសប៊ុកនាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤នេះ ផ្តល់ក្របខ័ណ្ឌជូនដល់សាច់ញាតិបង្កើតរបស់យោធិនពលីទាំង ២០នាក់ដែលបានស្លាប់ក្នុងករណីផ្ទុះគ្រាប់ កាលពីថ្ងៃទី២៧ ខែមេសាកន្លងទៅនេះ។
ពត៌មាន អ្នកនាំពាក្យ៖ សន្ទុះចលនាជាតិគាំទ្រព្រែកជីកហ្វូណនតេជោ កំពុងបករបាំងមុខអ្នកស្នេហាជាតិក្លែងក្លាយ ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលក្នុងការសម្រេចឱ្យទាល់តែបាននូវគម្រោងព្រែកជីកហ្វូណនតេជោ បាននិងកំពុងទាក់ទាញការគាំទ្រយ៉ាងខ្លាំងពីជនជាតិខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុងនិងក្រៅប្រទេស។
ពត៌មាន សម្តេចប៉ាប៖ ព្រះសហគមន៍មិនអាចបន្តទៅមុខបានទេបើគ្មានលោកបូជាចារ្យ សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានសរសេរលិខិតមួយច្បាប់ជូនដល់លោកបូជាចារ្យព្រះសហគមន៍នានាថា ព្រះសហគមន៍កាតូលិកនឹងមិនអាចបន្តដំណើរទៅមុខបានឡើយប្រសិនបើគ្មានការលះបង់របស់លោកបូជាចារ្យទាំងអស់។
ពត៌មាន វ៉ាទីកង់នឹងអនុញ្ញាតឲ្យអ្នកទេសចរបានដើរកំសាន្តនៅសួនឧទ្យានសម្តេចប៉ាប វាទីកង់ញូវបានរាយការណ៍ថា ដោយសារតែខែឧសភា គឺជាខែដែលសន្តអាសនៈសន្មត់ថាជាពេលវេលាពិសេសសម្រាប់ព្រះនាងព្រហ្មចារិនី ម៉ារី បុរីវ៉ាទីកង់នឹងអនុញ្ញាតឲ្យអ្នកទេសចរអាចធ្វើដំណើរទេសចរណ៍នៅតាមឧធ្យានសម្តេចប៉ាប។
ពត៌មាន រដ្ឋមន្រ្តីការបរទេសអាមេរិកជំរុញឱ្យអ៊ីស្រាអែលយកចិត្តទុកដាក់លើ កិច្ចព្រមព្រៀងសន្តិភាព នៅថ្ងៃទីបីនៃដំណើរទស្សនកិច្ចនៅមជ្ឈិមបូព៌ា អ្នកការទូតកំពូលរបស់អាមេរិកគឺលោក អេនតូនី ប្លិនឃិន (Anthony Blinken )បានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនយ៉ាមីន ណាតាន់យ៉ាហ៊ូ ( Benjamin Netanyahu ) នៅទីក្រុង ជេរូសាឡឹម ( Jerusalem)។
ពត៌មាន សម្តេចប៉ាបថ្កោលទោសឧស្សាហកម្មអាវុធ និងសេវាកម្មរកប្រាក់ចំណេញ កើតចេញពីការស្លាប់របស់មនុស្សជាតិ សម្តេចប៉ាបហ្វ្រង់ស៊ីស្កូ អធិដ្ឋានសម្រាប់ជនរងគ្រោះនៃសង្រ្គាមនៅអ៊ុយក្រែន ប៉ាឡេស្ទីន អ៊ីស្រាអែល និងមីយ៉ាន់ម៉ា ដោយគូសបញ្ជាក់ពីការមិនគាំទ្រ ពាក់ព័ន្ធនឹងការវិនិយោគដែលរកបានផលចំណេញច្រើនបំផុតជាពិសេសពីការវិនិយោគទាក់ទងនឹងឧស្សាហកម្មអាវុធ។