សម្តេចប៉ាបឡេអូទី១៤យាងទទួលគណៈប្រតិភូមកពីអឺរ៉ុប

វ៉ាទីកង់ញូវបានរាយការណ៍ថា កាលពីថ្ងៃទី២៩ ខែកញ្ញា កន្លងទៅនេះសម្តេចប៉ាបឡេអូទី១៤ បានយាងទទួលគណៈប្រតិភូនៃក្រុមការងារទទួលបន្ទុកការងារកិច្ចសន្ទនាអន្តរវប្បធម៌ និងសាសនារបស់សភាអឺរ៉ុប។
ប្រភពដដែលបានរាយការណ៍ថា នាឱកាសនោះ សម្តេចប៉ាបឡេអូបានជំរុញនិងលើកទឹកចិត្តគណៈប្រតិភូឲ្យជួយលើកកំពស់កិច្ចសន្ទនាអន្តរវប្បធម៌ប្រកបដោយការទទួលខុសត្រូវ។
សម្តេចប៉ាបបានវាតម្លៃខ្ពស់ចំពោះកិច្ចការនិងបេសកកម្មរបស់ពួកគេនៅក្នុងការលើកកម្ពស់ការសន្ទនារវាងវប្បធម៌ និងសាសនា ដែលជាគោលបំណងសំខាន់មួយសម្រាប់អ្នកនយោបាយដែលមានប្រភពពីគ្រីស្តបរិស័ទ ដូច្នេះពូកគេគួរតែជាមនុស្សដែលពោរពេញដោយ សក្ខីភាពល្អ បើកចំហរ និងទទួលស្គាល់ទស្សនៈនិងមតិអ្នកដទៃ។
សម្តេចប៉ាបឡេអូបានសង្កត់ធ្ងន់ថា សាសនានៅតែអាចជួយពង្រឹងទំនាក់ទំនងរវាងបុគ្គល និងជួយមនុស្សឱ្យរស់នៅក្នុងសហគមន៍ និងសង្គមបានយ៉ាងប្រសើរ ហើយចេះទទួលខុសត្រូវផងដែរ៕
Daily Program
