មូលនិធិដុនបូស្កូកម្ពុជា ជួបសំដែងការគួរសមជាមួយ រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា

ប្រតិភូនៃអង្គការមូលនិធិ ដុនបូស្កូកម្ពុជា បានចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅទីស្ដីការក្រសួង កាលពីរសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥។ ជំនួបជាមួយថ្នាក់ដឹកនាំក្រសួងអប់រំនេះ សំដៅដល់ការពង្រឹងកិច្ចសហការរវាងស្ថាប័នទាំងពីរ ក្នុងការលើកកម្ពស់វិស័យអប់រំ និងការបណ្ដុះបណ្ដាលយុវជននៅកម្ពុជា។ អង្គការមូលនិធិដុនបូស្កូកម្ពុជា ត្រូវបានគេស្គាល់យ៉ាងច្បាស់តាមរយៈសាលាដុនបូស្កូ ដែលផ្ដល់ការអប់រំបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនកម្ពុជាជាច្រើនជំនាន់ ព្រមជួយទំនុកបម្រុងសិស្សក្រីក្រជាច្រើនផងដែរ។
Daily Program
