សម្តេចប៉ាបប្រកាសប្រធានបទសម្រាប់ទិវាប្រព័ន្ធផ្សព្វផ្សាយសង្គមពិភបលោកលើកទី៦០​

សម្រាប់ព្រឹត្តិការណ៍នៃទិវាប្រព័ន្ធផ្សព្វផ្សាយសង្គមពិភពលោកលើកទី៦០ ដែលនឹងរៀបចំនៅថ្ងៃទី​១៧ ខែឧសភា ឆ្នាំ២០២៦ខាងមុខ​សម្តេចប៉ាបឡេអូទី១៤ បានជ្រើសរើសប្រធានបទរួចហើយ។

ប្រធានបទដែលសម្តេចប៉ាបឡេអូបានសម្រេចគឺ “ ការថែរក្សាសំឡេងនិងមុខមាត់​របស់​មនុស្ស​ជាតិ “ ខណៈដែលពិភពលោកកំពុងតែលុកលុយដោយបញ្ញាសិប្បនិម្មិត។​

យោងតាមសេចក្តីប្រកាសពីក្រសួងសារគមនាគមន៍នៃសន្តអាសនៈ ប្រធានបទនេះ បង្ហាញពីតម្រូវការដើម្បីការពារវត្តមានរបស់មនុស្ស និង លើកកំពស់ ការយកចិត្តទុកដាក់​ តម្លៃសីលធម៌ និងទំនួលខុសត្រូវរបស់មនុស្សជាតិក្នុងបរិបទAI។​

ប្រភពដដែលបានឲ្យដឹងថា សម្តេចប៉ាបឡេអូទ្រង់ចង់ឲ្យមនុស្សជាតិរក្សាបាននូវចរន្ត​នៃការ​ទំនាក់​ទំនង​សាធារណៈដំណើរការដោយមនុស្សជាតិ ដើម្បីធានាថាមនុស្សជាតិ​នៅតែជាភ្នាក់ងារ​សង្គម​ដ៏សំខាន់​និង​មិនអាចជំនួសដោយ ម៉ាស៊ីនដែលគ្មានស្មារតីនិងមនោសញ្ចេតនាឡើយ។

ប្រភពដដែលក៏បានព្រមានអំពីគ្រោះថ្នាក់ដែលអាចកើតមានដោយបញ្ញាសិប្បនិម្មិតផងដែរ ពីព្រោះវា អាចបង្កើតព័ត៌មានគួរឱ្យចាប់អារម្មណ៍ ប៉ុន្តែបំភាន់ លំអៀង ពង្រីកព័ត៌មានមិនពិត៕

Daily Program

Livesteam thumbnail