សម្តេចប៉ាប៖ បើយើងចេះរស់នៅ​ឲ្យ​បាន​ល្អ ចេះគ្រប់គ្រង​ពេលវេលា នោះជីវិតនឹងភ្លឺស្វាង

សម្តេចប៉ាបឡេអូទី១៤ បានមានបន្ទូលប្រាប់និស្សិតវេជ្ជសាស្រ្តវ័យក្មេងថា មនុស្សជាតិបានកំពុងតែរស់នៅក្នុងគ្រាដ៏លំបាក" ប៉ុន្តែ "មិនត្រូវបាត់បង់ក្តីសង្ឃឹមសម្រាប់ពិភពលោកដែលប្រសើរជាងនេះឡើយ។

នាឱកាសនោះ យុវតី​រូប​នោះ​សរសេរ​ថា​ ​សុបិន​របស់​ខ្ញុំ​គឺ​ចង់​ក្លាយ​ជា​វេជ្ជបណ្ឌិត និង​ជួយ​មនុស្ស​ឲ្យ​ជា​សះស្បើយ​ពី​ជំងឺ​នានា។

នាឱកាសនោះសម្តេចប៉ាបឡេអូទី១៤ បានអំពាវនាវឲ្យពិភពលោកលើកកំពស់ការយល់ដោយសន្តិភាព  ហើយបន្ថែមថា មនុស្សជាតិយើង​កំពុង​រស់​នៅ​ក្នុង​គ្រា​លំបាក ប៉ុន្តែ​នេះ​មិន​គួរ​ធ្វើ​ឲ្យ​យើង​បាត់​បង់​ក្តី​សង្ឃឹម​សម្រាប់​ពិភពលោក​ដែល​ល្អ​ប្រសើរ​នោះ​ទេ​។

សម្តេចប៉ាបបានមានបន្ទូលថា មនុស្សជាតិ គួរតែរស់នៅឱ្យបានល្អហើយមានពេលវេលានឹងល្អ​បំផុត ខណៈពេលនេះ មនុស្សគួរទទួលស្គាល់​ការ​ឈឺចាប់​នៅ​ទូទាំង​ពិភពលោក​របស់​យើង ហើយ​ត្រូវ​រស់​នៅ​ដោយ​មាន​​​សង្ឃឹម និង​ការ​តស៊ូ៕

Daily Program

Livesteam thumbnail