ក្រុមលោកអភិបាលព្រះសហគមន៍អាស៊ីពិភាក្សាត្រៀមលក្ខណៈសម្រាប់កិច្ចប្រជុំធំឆ្នាំក្រោយនៅកោះបាលី

វ៉ាទីកង់ញូវបានរាយការណ៍ថា ក្រុមលោកអភិបាលនៃព្រះសហគមន៍កាតូលិកនៅអាស៊ីប្រមាណជា ជាង ៥០ នាក់បានជួបប្រជុំគ្នានៅក្នុងកិច្ចប្រជុំមួយនៅជាយទីក្រុងបាងកក ពីថ្ងៃទី​២២ ដល់ថ្ងៃទី ២៦ ខែកញ្ញា ដើម្បីត្រៀមលក្ខណៈរៀបចំកិច្ចប្រជុំធំនៅកោះបាលីប្រទេសឥណ្ឌូនេស៊ីនៅឆ្នាំ២០២៦ខាងមុខ។

ប្រភពដដែលបានឲ្យដឹងថា គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីសិក្សា និងស្វែងយល់ពីឯកសារចុងក្រោយនៃមហាសន្និបាត ហើយក៏ដើម្បីបូកសរុបទស្សនៈដើម្បី ឆ្លុះបញ្ចាំង និងពិចារណាពីរបៀបដែលព្រះសហគមន៍កាតូលិក នៅអាស៊ីអាចអនុវត្តបាននៅក្នុងដំណើរការប្រកាសដំណឹងល្អបន្ថែមនៅអាស៊ី។​

ក្រុមលោកអភិបាលដោយមានទាំងតំណាងព្រះសហគមន៍កាតូលិកកម្ពុជាផងដែរនោះ ក៏បានចូលរួមពិភាក្សាធ្វើយ៉ាងណាស្វែងរកនូវចំណុចរួមគ្នា ដើម្បីដាក់ចូលតំណាងឲ្យសម្លេងពីព្រះសហគមន៍កាតូលិកនៅអាស៊ីសម្រាប់ដំណើរការរៀបចំកម្មវិធីនិងពង្រឹងសកម្មភាពព្រះសហគមន៍ឲ្យកាន់តែសកម្ម ពាក់ព័ន្ធនឹងកម្មវិធីអប់រំតាមសាលាកាតូលិក មន្ទីរពេទ្យ ពន្ធនាគារ និង កម្មវិធីផ្សព្វផ្សាយជាដើម៕

Daily Program

Livesteam thumbnail