សម្តេចប៉ាបអំពាវនាវឲ្យមានវិធានការជាសាកលលើវិបត្តិចំណាកស្រុក

សម្តេចឡេអូទី១៤ បានជំរុញពិភពលោកកុំឲ្យនៅអសកម្មក្នុងការប្រឈមមុខនឹងការឈឺចាប់របស់មនុស្ស ជាពិសេសបញ្ហាទាក់ទងនឹងវិបត្តិជនចំណាកស្រុក និងជនភៀសខ្លួនដែលកំពុងបន្ត ដោយទ្រង់បានព្រមានប្រឆាំងនឹងអ្វីដែលទ្រង់បានពិពណ៌នាថា ជា "សកលភាវូបនីយកម្មនៃភាពគ្មានអំណាច" ដែលកើតឡើងក្នុងចំណោមសង្គមមនុស្សព្រងើយកន្តើយនឹងការរងទុក្ខរបស់អ្នកដទៃ ហើយជឿថាគ្មានអ្វីអាចជួយបានទេ។
សម្តេចប៉ាប បានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់សម្រាប់ដំណោះស្រាយជាសកលសម្រាប់ជនចំណាកស្រុកជាង ១00 លាននាក់នៅទូទាំងពិភពលោក។ ហើយទ្រង់ក៏សូមអរគុណដល់សប្បុរសជនដែលខិតខំប្រឹងប្រែងដើម្បីជួយដល់ជនចំណាកស្រុក៕
Daily Program
