ពត៌មាន កម្ពុជា និងចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក លើកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចទទួលបានការអនុញ្ញាត (MRA) អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋបាលគយទូទៅនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក លើកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចទទួលបានការអនុញ្ញាតកម្ពុជា-ចិន (AEO MRA)។ សមិទ្ធផលដ៏សំខាន់នេះ មានគោលបំណងបន្តសម្រួលដល់ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ។
ពត៌មាន លោកស៊ី និងលោកពូទីន បញ្ជាក់អំពីទំនាក់ទំនងគ្មានការរំខាន បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកដូណាល់ ត្រាំ មកចិន ទំនុកចិត្តទៅវិញទៅមក ដែលត្រូវបានពង្រឹង កាលពីថ្ងៃទី២០ ខែឧសភា លោកស៊ី ជីនពីង ប្រធានាធិបតីចិន និងលោកវ្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានប្រារព្ធពិធីអបអរសាទលើថាមពលនៃទំនាក់ទំនងនៃប្រទេសទាំងពីរនៅក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ីនៅទីក្រុងប៉េកាំងនៅក្រោយឆាកនៃវិបត្តិអន្តរជាតិ និងក្នុងរយៈពេលតែប៉ុន្មានថ្ងៃបន្ទាប់ពីដំណើរទស្សនកិច្ចមកកាន់ប្រទេសចិន របស់ប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ។
ពត៌មាន នាយករដ្ឋមន្ត្រីការបញ្ជូនទណ្ឌិតក្មេងទំនើងឱ្យទៅបម្រើការងារជួយដល់ជួរមុខគឺក្នុងគោលបំណងបង្កើនការអប់រំកែប្រែ និងលត់ដំខ្លួន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦កន្លងទៅ ដោយបានឱ្យស្ថាប័នជំនាញរួមមាន ក្រសួងយុត្តិធម៌, អគ្គមបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការនគរបាលជាតិ ។
ពត៌មាន សាស្ត្រាចារ្យ ឈាង រ៉ា សុខាភិបាលកម្ពុជា កំពុងដើរតួនាទីគំរូ ថ្នាក់តំបន់ និងកម្រិតសកល លើសុវត្ថិភាពអ្នកជំងឺ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ឈាង រ៉ា បានលើកឡើងថា វិស័យសុខាភិបាលកម្ពុជា កំពុងដើរតួនាទីគំរូ ទាំងនៅថ្នាក់តំបន់ និងកម្រិតសកល លើសុវត្ថិភាពអ្នកជំងឺ (JCI-Patient Safety Pathways)ដែលស្តែងចេញពីលទ្ធផលសិក្សា ដែលអង្គការអន្តរជាតិ វាយតម្លៃទទួលស្គាល់គុណភាពសុខាភិបាល ។
ពត៌មាន នាយករដ្ឋមន្ត្រីគូសបញ្ជាក់ពីការបន្តកែទម្រង់ស្ថាប័ន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ ជរដ្ឋាភិបាលកំពុងបន្តកិច្ចខិតខំប្រឹងប្រែងកែទម្រង់ស្ថាប័ន ហើយមានផែនការកាត់បន្ថយអគ្គនាយកដ្ឋានចំនួន ៣ និងនាយកដ្ឋានចំនួន ៣០ នៅក្នុងក្រសួង និងស្ថាប័នចំនួន ១៦។
ពត៌មាន ក្រពើភ្នំត្រូវបានលែងចូលទៅក្នុងទន្លេស្រែពក ដើម្បីគាំទ្រការស្តារប្រភេទសត្វនៅកម្ពុជា ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ — អង្គការ WWF-កម្ពុជា សហការជាមួយក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលខេត្តមណ្ឌលគីរី អង្គការ Fauna & Flora International (FFI) អាជ្ញាធរមូលដ្ឋាន និងសហគមន៍ សូមជូនដំណឹងអំពីការលែងក្រពើភ្នំជិតផុតពូជចំនួន ១០ ក្បាល (Crocodylus siamensis) ចូលទៅក្នុងទន្លេស្រែពក ។
ពត៌មាន កាឌីណាល់ម៉ាឡេស៊ីមួយរូបថា ចម្រុះភាពរបស់អាស៊ីគឺជាទ្រព្យសម្បត្តិ មិនមែនជាការគំរាមកំហែងទេ លោកកាឌីណាល់ សេបាស្ទាន ហ្វ្រង់ស៊ីស (Sebastian Francis) អគ្គអភិបាលនៃព្រះសហគមន៍កាតូលិកនៅរដ្ឋប៉េណាង ក្នុងប្រទេសម៉ាឡេស៊ី បានប្រាប់វ៉ាទិកង់ញូវថា ព្រះសហគមន៍កាតូលិកនៅម៉ាឡេស៊ី"រស់រវើក" នៅក្នុងតំបន់។
ពត៌មាន ក្រុមលោកអភិបាលព្រះសហគមន៍ប៉ាគីស្ថានអញ្ជើញសម្តេចប៉ាបមកទស្សនកិច្ចប្រទេសប៉ាគីស្ថាន ក្នុងអំឡុងពេលចូលជួបសំដែងការគួរសម និងប្រគល់កំរាលព្រំប៉ាគីស្ថានប្រពៃណីដល់សម្តេចប៉ាបឡេអូទី១៤ ជានិមិត្តរូបនៃបេតិកភណ្ឌវប្បធម៌របស់ប្រទេស និងការគោរពរបស់គ្រិស្តបរិស័ទនៅប៉ាគីស្ថាន ចំពោះសម្តេចប៉ាបឡេអូទី១៤កាលពីពេលថ្មីៗនេះ ក្រុមលោកអភិបាលព្រះសហគមន៍កាតូលិកប៉ាគីស្ថានបានយាង សម្តេចប៉ាប ឡេអូមកទស្សនកិច្ចនៅប៉ាគីស្ថាន។
ពត៌មាន អង្គការជេស្វីតសឺវីសកម្ពុជា ជួយជំរុញ និងបណ្តុះគំនិតកុមារឲ្យស្រឡាញ់បរិស្ថានបៃតង អង្គការជេស្វីតសឺវីសកម្ពុជា ដែលគេដឹងថាជាអង្គការដ៏ធំមួយស្ថិតក្រោយការជ្រុំជ្រេងពីព្រះសហគមន៍កាតូលិក បានខិតខំអប់រំ និងបណ្តុះគំនិតប្រជាជនទូទៅ ពិសេសកុមាកម្ពុជានៅតាមសាលានាៗ ឲ្យស្រឡាញ់បរិស្ថាន។ ដោយបង្កើតឲ្យមានជាសួនបន្លែរ និងការដាំដើម្បីដើមឈើថ្មីៗ បង្កើតឲ្យមានបរិស្ថានព័ណបៃតងតាមតំបន់។
ពត៌មាន លោកដូណាល់ ត្រាំ ព្រមានថា អ៊ីរ៉ង់នឹងមិនសល់អ្វីទាំងអស់ ប្រសិនបើទីក្រុង តេអេរ៉ង់ មិនទទួលយកកិច្ចព្រមព្រៀង កាលពីថ្ងៃអាទិត្យ ទី១៧ ខែឧសភា លោកដូណាល់ ត្រាំ បានព្រមានដោយសរសេរនៅលើបណ្តាញសង្គម ទ្រូត្ហ៍ សូស្យល (Truth Social) របស់លោកថា អ៊ីរ៉ង់នឹងមិនសល់អ្វីឡើយ ប្រសិនបើទីក្រុងតេអេរ៉ង់មិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាម៉េរិក នៅ ខណៈដែលកិច្ចចរចារវាងប្រទេសទាំងពីរជួបឧបសគ្គ ទៅមិនរលូន។
ពត៌មាន ព្រះសហគមន៍ហ្វីលីពីនអំពាវនាវឱ្យមានការអធិស្ឋាននិងសច្ចភាពខណៈស្ថានភាពនយោបាយកំពុងតានតឹង ក្នុងស្ថានភាពនៃភាពមិនប្រាកដប្រជាផ្នែកនយោបាយកាន់តែខ្លាំងឡើង បន្ទាប់ពីដំណើរការចោទប្រកាន់ប្រឆាំងនឹងអនុប្រធានាធិបតី សារា ឌូទែតេ (Sara Duterte) ក្រុមអន្តរសភាលោកអភិបាលព្រះសហគមន៍កាតូលិកហ្វីលីពីន បានអំពាវនាវដល់គ្រិស្ទបរិស័ទ ឱ្យរក្សាការអធិស្ឋាន និងពិចារណាឲ្យហ្មតចត់ ពាក់ព័ន្ធនឹងស្ថានការណ៍នយោបាយនៅហ្វីលីពីន។
ពត៌មាន ដូនជីវ័យ៨៣ឆ្នាំសរសេរសៀវភៅអប់រំនិងឆ្លុះបញ្ចាំងពីតម្លៃនៃជំនឿជូនយុវវ័យ អាយុគ្រាន់តែជាតួរលេខ ប៉ុន្តែបទពិសោធន៍និងការប្តេជ្ញាចិត្តក៏ដូចជាជំនឿបានបណ្តាលឲ្យដូនជីបងក្លាដេសមួយរូបបានសរសេរសៀវភៅមួយក្បាលដោយខ្លឹមសារនៅក្នុងសៀវភៅនោះគឺជំរុញនិងលើកកំពស់តម្លៃនៃជំនឿដោយផ្សារភ្ជាប់នឹងបទពិសោធន៍នៅក្នុងនាមជាគ្រិស្តបរិស័ទដើម្បីចែករំលែកជូនយុវវ័យ ។
ពត៌មាន ប្រាសាទមេបុណ្យខាងកើត មរតកវប្បធម៌ដ៏មានតម្លៃ និងសេចក្ដីដឹងគុណចំពោះបុព្វការីជន នៅលើទឹកដីវប្បធម៌ដ៏សក្ការៈនៃរមណីយដ្ឋានអង្គរ មានប្រាសាទបុរាណមួយអណ្ដែតត្រដែតឡើងផ្ដាច់ខ្លួនពីគេ ដែលមិនត្រឹមតែជាអច្ឆរិយវត្ថុនៃស្ថាបត្យកម្មប៉ុណ្ណោះទេ ប៉ុន្តែជាវិមានតំណាងឱ្យ «សេចក្ដីស្រឡាញ់ កតញ្ញុតាធម៌ និងការដឹងគុណ» យ៉ាងជ្រាលជ្រៅរបស់កូនចៅជំនាន់ក្រោយចំពោះដូនតា។
ពត៌មាន ក្រសួងឧស្សាហកម្ម ណែនាំឱ្យបង្កើនការយល់ដឹង ពីសុវត្ថិភាពបឋម នៃការប្រើប្រាស់យានយន្តអគ្គិសនី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានណែនាំពីវិធានការ បង្កើនការយល់ដឹង អំពីសុវត្ថិភាពបឋម នៃការប្រើប្រាស់យានយន្តអគ្គិសនី ខណៈក្រសួងសង្កេតឃើញថា អ្នកប្រើយានយន្តអគ្គិសនី មួយចំនួនមានការយល់ដឹង ពីស្តង់ដារសុវត្ថិភាពនៅមានកម្រិត។
ពត៌មាន រដ្ឋមន្ដ្រីអប់រំ កុមារតូចៗ ដែលទទួលបានការថែទាំ ទំនងជាបញ្ចប់ការសិក្សា ថ្នាក់មត្តេយ្យសិក្សា និងបឋមសិក្សា ដោយជោគជ័យ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា កុមារតូចៗដែលទទួលបានការថែទាំ ហើយការថែទាំប្រកបដោយវិជ្ជាជីវៈ និងភាពកក់ក្តៅពីក្រុមគ្រួសារ និងមនុស្សជុំវិញខ្លួន ទំនងជាបញ្ចប់ការសិក្សាថ្នាក់មត្តេយ្យសិក្សា និងបឋមសិក្សាដោយជោគជ័យ ដោយកាត់បន្ថយការបោះបង់ការសិក្សា។
ពត៌មាន កម្មវិធី BEEP ផ្តល់ក្តីសង្ឃឹមថ្មីដល់យុវជនបោះបង់ការសិក្សាឱ្យទទួលបានការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ ការងារនិងប្រាក់ខែសមរម្យ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រឹក្សាភិបាលនៃកម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា
ពត៌មាន សម្តេចប៉ាបឡេអូទី១៤ នឹងយាងបំពេញទស្សនកិច្ចនៅប្រទេសបារាំងនៅខែកញ្ញា វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបឡេអូទី១៤ នឹងយាងទៅបំពេញទស្សនកិច្ចនៅ ប្រទេសបារាំងដូច្នេះព្រឹត្តិការណ៍ខាងមុខនេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់សម្តេចប៉ាប មកកាន់ប្រទេសបារាំងក្នុងរយៈពេល ១៨ ឆ្នាំ។
ពត៌មាន គិលានុបដ្ឋាយិកាកាតូលិកបង់ក្លាដែសម្នាក់ឆ្លុះបញ្ចាំងពីតួនាទី និងការតាំងចិត្ត ខណៈពេលដែលពិភពលោកប្រារព្ធទិវាគិលានុបដ្ឋាយិកាអន្តរជាតិនៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ លោកស្រី អេលីហ្សាបេត កូរ៉ាយ៉ា (Elizabeth Corraya) នៅក្នុងនាមជាគិលានុបដ្ឋាយិកាកាតូលិកម្នាក់បានចែករំលែកអំពីបទពិសោធន៍និងការតាំងចិត្តដើម្បីសង្រ្គោះជីវិតអ្នកជំងឺ។
ពត៌មាន ក្រសួងសុខាភិបាល ណែនាំពីវិធីការពារខ្លួនពីជំងឺអេបូឡា (Ebola) ទោះបីកម្ពុជាមិនទាន់មានករណីឆ្លង នាពេលថ្មីៗនេះ អង្គការសុខភាពពិភពលោក (WHO) បានរាយការណ៍ពីការផ្ទុះជំងឺអេបូឡា (Ebola) នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងបានប្រកាសជាភាពអាសន្នសុខភាពសាធារណៈអន្តរជាតិ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦។
ពត៌មាន អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលអភិរក្សកំពង់ទឹក នៅលើទំនប់ខាងលិចនៃបារាយណ៍យសោធរតដាក ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារជួសជុល អភិរក្សដំណាក់កាលទីមួយ នៅកំពង់ទឹកនៅលើទំនប់ខាងលិចនៃបារាយណ៍យសោធរតដាក បន្ទាប់ពីការពង្រឹងនៅផ្នែកខូចខាតឱ្យរឹងមាំឡើងវិញ
ពត៌មាន យុវវ័យសម័យនេះ ត្រូវបង្កើតភាពធន់សម្រាប់ទប់ទល់ និងប្រឆាំងព័ត៌មានក្លែងក្លាយ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួង ព័ត៌មាន បានលើកឡើងថា យុវវ័យសម័យនេះ ត្រូវបង្កើតភាពធន់ សម្រាប់ទប់ទល់ និងប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីកុំឱ្យធ្លាក់ក្នុងអន្ទាក់ នៃពិភពឌីជីថល។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងព័ត៌មាន ។
ពត៌មាន កម្ពុជា និងចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក លើកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចទទួលបានការអនុញ្ញាត (MRA)