អ្នកប្រកាសដំណឹងល្អជាគ្រហស្ថឥណ្ឌាចំនួន ២៧៥ នាក់ ត្រូវបានតែងតាំង និងប្រគល់បេសកកម្ម
ភូមិភាគ ថានចាវួរ ( Thanjavur ) ដែលជាព្រះសហគមន៍នៅភូមិភាគខាងត្បូងប្រទេសឥណ្ឌា បានតែងតាំង និងប្រគល់បេសកកម្មដល់អ្នកប្រកាស ដំណឹងល្អជាគ្រហស្ថចំនួន ២៧៥ នាក់ ក្នុងអំឡុងពេលនៃពិធីអភិបូជាពិសេសមួយនៅវិសាលវិហាបាស៊ីលីកា នៃព្រះនាងម៉ារីក្នុងតំបន់ កាលពីថ្ងៃទី ៣ ខែតុលាថ្មីៗនេះ។
កម្មវិធីនេះ ត្រូវបានដឹកនាំដោយលោកអភិបាល ធី សាហ្គាយ៉ារ៉ាហ្វ ( T. Sagayaraj ) អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគ ថានចាវួរ ដោយមានការចូលរួមពីបូជាចារ្យជាង ៣០ អង្គ ។
នៅក្នុងកម្មវិធីនោះ លោកអភិបាល បានលើកឡើងពីចំណុចសំខាន់ៗចំនួនបីនៃបេសកកម្មដែលបានប្រគល់ជូនអ្នកប្រកាសដំណឹងល្អថ្មីៗទាំងនេះ រួមមានការប្រកាសពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ការធ្វើជាសាក្សីថាព្រះជាម្ចាស់គង់នៅជាមួយប្រជារាស្រ្តរបស់ទ្រង់ និងការធ្វើឱ្យដំណឹងល្អអាចមើលឃើញជាក់ស្តែងតាមរយៈជីវិតរស់នៅរបស់មនុស្សទូទៅ។
លោកអភិបាលបានមានប្រសាសន៍ថា ព្រះជាម្ចាស់មានសេចក្តីស្រឡាញ់។ ព្រះជាម្ចាស់គង់នៅជាមួយអ្នករាល់គ្នា។ ព្រះជាម្ចាស់គង់នៅជាមួយអ្នករាល់គ្នាជានិច្ច។ លោកបានចាត់ទុកចំណុចនេះថាជាសារសំខាន់បំផុតដែលអ្នកប្រកាសដំណឹងល្អគួរតែប្រកាសប្រាប់មនុស្សដែលពួកគេបានជួប។
លោកអភិបាលក៏បានសង្កត់ធ្ងន់ផងដែរថា ការផ្សព្វផ្សាយដំណឹងល្អមិនអាចពឹងផ្អែកតែលើពាក្យសម្តីនោះទេ។ ជីវិតគ្រីស្ទបរិស័ទដែលរស់នៅដោយស្មោះត្រង់ ក៏អាចក្លាយជាការប្រកាសដំណឹងល្អមួយដែរ។
លោកបានមានប្រសាសន៍ថា ប្រសិនបើអ្នករស់នៅជាគ្រីស្ទបរិស័ទដ៏ល្អ នោះដំណឹងល្អនឹងត្រូវបានប្រកាស។ លោកបានជំរុញឱ្យអ្នកប្រកាស ដំណឹងល្អថ្មីៗទាំងនោះរក្សាភាពស្មោះត្រង់ចំពោះព្រះគ្រីស្ទ ទោះបីជាមានបញ្ហាប្រឈម និងការលំបាកក៏ដោយ។
លើសពីនេះ លោកអភិបាល បានអំពាវនាវឱ្យពួកគេជួយកសាងសហគមន៍គ្រីស្ទបរិស័ទដែលពោរពេញដោយ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយគណៈកម្មការទទួលបន្ទុកផ្នែកពិធីសាសនា និងការអប់រំជំនឿ ។ល។
