អ្នកចូលរួមបានប្រមូលផ្តុំគ្នានៅមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ ដើម្បីប្រគល់ និងបិទគម្រោង V-BIOCHAR។ គម្រោងនេះត្រូវបានអនុវត្តដោយ ADRA Cambodia អស់រយៈពេលដប់ពីរខែកន្លងមក ដោយប្រើសារធាតុបង្កើនដីធម្មជាតិពីរគឺ ជីកំប៉ុសដង្កូវនាង និងជីវធ្យូង ដើម្បីស្តារជីជាតិឡើងវិញ រក្សាទឹក និងកាត់បន្ថយការពឹងផ្អែកលើជីគីមីដែលនាំចូល នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួមគ្នានៅថ្ងៃទី ១៩ ខែកុម្ភៈ។