ស្រាវជ្រាវរកឃើញប្រភេទសត្វសមុទ្រថ្មីមួយប្រភេទជាលើកដំបូង នៅក្នុងដែនទឹកនៃប្រទេសកម្ពុជា

អង្គការអភិរក្សសមុទ្រកម្ពុជា (MCC) កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសពីការកត់ត្រាជាផ្លូវការជាលើកដំបូងនូវប្រភេទត្រីថ្មីមួយប្រភេទ គឺ «ត្រីអំបូរពព្លាក់ ផ្កាឈូក» (ឈ្មោះវិទ្យាសាស្ត្រ៖ Iniistius evides) នៅក្នុងដែនសមុទ្ររបស់ប្រទេសកម្ពុជា។

ការកត់ត្រាជាប្រវត្តិសាស្ត្រនេះ ត្រូវបានរំពឹងថានឹងជួយលើកកម្ពស់ការយល់ដឹងជាសាធារណៈឱ្យកាន់តែទូលំទូលាយអំពីប្រភេទត្រីនេះ ព្រមទាំងជួយពង្រឹងការយល់ដឹងផ្នែកវិទ្យាសាស្ត្រកាន់តែស៊ីជម្រៅ អំពីជីវចម្រុះសមុទ្ររបស់ប្រទេសកម្ពុជា។

ការរកឃើញនេះ ត្រូវបានបោះពុម្ពផ្សាយក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការបន្តបន្ទាប់រវាងអង្គការ MCC និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ ភាពជាដៃគូនេះបានរួមបញ្ចូលគ្នានូវការស្រាវជ្រាវចុះវាល វគ្គសិក្សាចំណាត់ថ្នាក់ថ្នាក់ត្រី និងការបណ្តុះបណ្តាលនិស្សិត ដើម្បីជម្រុញចំណេះដឹងអំពីប្រព័ន្ធអេកូឡូស៊ីសមុទ្ររបស់កម្ពុជា។

អត្ថបទស្រាវជ្រាវនេះ ត្រូវបានដឹកនាំដោយនិស្សិត និងជាអ្នកនិពន្ធឈានមុខគេ គឺលោក កែ ភារ៉ា ដែលនេះជាការបោះពុម្ពផ្សាយលើកដំបូងរបស់លោកដែលឆ្លងកាត់ការត្រួតពិនិត្យពីអ្នកជំនាញ។

អង្គការ MCC បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោកសាស្ត្រាចារ្យណែនាំ ឈួយ សំអុល និងលោកព្រឹទ្ធបុរស ង៉ោ ប៉េងប៊ុន សម្រាប់ការគាំទ្រជាបន្តបន្ទាប់ និងកិច្ចសហប្រតិបត្តិការសិក្សាជាមួយអ្នកស្រាវជ្រាវរបស់អង្គការ MCC គឺលោក Sebastián Muñoz-Duque លើគម្រោងនេះ។

 

Daily Program

Livesteam thumbnail