អង្គការ CI ចេញរបាយការណ៍វិទ្យាសាស្ត្រអំពីគំហើញសត្វកម្រៗចំនួន ១៣ ប្រភេទនៅតំបន់បឹងទន្លេសាប
អង្គការអភិរក្សអន្តរជាតិ (អង្គការ CI) និងដៃគូពាក់ព័ន្ធ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦នេះបានចែករំលែកនូវដំណឹងដ៏គួរឱ្យរំភើបអំពីការប្រទះឃើញខ្លាត្រីនៅតំបន់ព្រៃលិចទឹកនៃបឹងទន្លេសាបជាថ្មី ក្រោយបាត់វត្តមានរបស់វាអស់រយៈពេលជាងមួយទស្សវត្សមកនោះ។
អង្គការ CI បង្ហាញថា ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២៦មកអ្នកស្រាវជ្រាវបានកត់ត្រានូវវត្តមាន ថនិកសត្វចំនួន ១៣ ប្រភេទ ក្នុងនោះ ៦ ប្រភេទជាប្រភេទដែលកំពុងរងការគំរាមកំហែងជាសកល។ លទ្ធផលនេះបង្ហាញពីសារៈសំខាន់នៃព្រៃលិចទឹកបឹងទន្លេសាប ជាជម្រកសម្រាប់សត្វព្រៃ និងតម្រូវការចាំបាច់ក្នុងការបន្តការពារ ស្តារទីជម្រក និងតាមដានជីវចម្រុះក្នុងរយៈពេលវែង ។
ថ្មីៗនេះ លទ្ធផលនៃការសិក្សាស្រាវជ្រាវដែលរួមមានការរកឃើញខ្លាត្រីនេះ ត្រូវបានបោះពុម្ពផ្សាយជាផ្លូវការរួចហើយ៕
