រ៉ាចិនដ្រាទី១ ប្រសូតនៅប្រមាណឆ្នាំ៩៧១ នៅទីក្រុងថានចាវៀ រដ្ឋតាមូល ណាឌូ ប្រទេស ឥណ្ឌា។ ព្រះអង្គសោយទីវង្គតនៅឆ្នាំ១០៤៤ នៅភូមិប្រាម៉ាដេសសាម នៅរដ្ឋដដែល។ ព្រះ រាជាគឺជាស្តេចតាមូលនៃរាជ្យវង្សចូឡា នៅភាគខាងត្បូងប្រទេសឥណ្ឌា។ ព្រះរាជាគឺជា ស្តេចចក្រពត្តិច្បាំងដណ្តើមទឹកដីដ៏ល្បីល្បាញបំផុតនៃប្រវត្តិសាស្រ្តឥណ្ឌា។ រាជ្យរបស់ព្រះអង្គ បើកផ្លូវឲ្យមានការរីកចម្រើនដល់កំពូលនៃចក្រភពចូឡា ដែលបានក្លាយជាមហាអំណាចសំខានខាងនយោបាយ សេដ្ឋកិច្ច និងយោធា នៅអនុមហាអាណាចក្រឥណ្ឌា។