ពត៌មាន មនុស្ស៣,៣ពាន់លាននាក់កំពុងរស់នៅក្នុងប្រទេសដែលចំណាយខ្ពស់លើសេវាបំណុល វ៉ាទីកង់ញូវបានរាយការណ៍ថា មកដល់ពេលនេះនៅលើពិភពលោកទាំងមូលមានមនុស្សប្រមាណជា ៣,៣ ពាន់លាននាក់ពួកគេកំពុងតែរស់នៅក្នុងប្រទេសដែលបានចំណាយប្រាក់យ៉ាងច្រើនលើសេវាបំណុលជាងការថែទាំសុខភាពនិងសុខមាលភាពសង្គមរបស់ប្រជាជន ។
ពត៌មាន វ៉ាទីកង់និងសាកលវិទ្យាល័យកូឡំបៀ រួមគ្នាបង្កើត គណៈកម្មការដើម្បីពិនិត្យបំណុលអធិបតេយ្យភាព វ៉ាទីកង់ញូវបានរាយការណ៍ថា បណ្ឌិតសភាវិទ្យាសាស្រ្តសង្គមនៃសន្តអសនៈ បានសហការជាមួយនឹងសាកលវិទ្យាល័យកូឡំបៀដើម្បីរួមគ្នាបង្កើតគណៈកម្មាការចំពោះកិច្ចមួយមានគោលបំណងធ្វើ កំណែទម្រង់ និងស្វែងរកដំណោះស្រាយសម្រាប់កំណើនសេដ្ឋកិច្ច សង្គម និងបរិស្ថានប្រកបដោយនិរន្តរភាព ជាពិសេសគឺពាក់ព័ន្ធនឹងបំណុលអធិបតេយ្យ ។
ពត៌មាន គ្រីស្តបរិស័ទ ៦.000 មកទីក្រុងរ៉ូមសម្រាប់ពិធីបុណ្យករុណាទិគុណនៃអ្នកបម្រើអាសនៈព្រះសហគមន៍ គ្រីស្តបរិស័ទប្រមាណជា ៦.០០០ នាក់ បាននាំគ្នាធ្វើដំណើរមកដល់ទីក្រុងរ៉ូមដើម្បីរៀបចំពិធីបុណ្យករុណាទិគុណនៃអ្នកបម្រើអាសនៈ ដែលគហៅថា “ Jubilee of Deacons”។
ពត៌មាន ស្ថានភាពសុខភាពសម្តេចប៉ាបម្សិលមិញរាងប្រសើរបន្តិច ការិយាល័យព័ត៌មានសន្តអសនៈបានផ្តល់នូវបច្ចុប្បន្នភាពនៃព័ត៌មាន អំពីសុខភាពរបស់សម្តេចប៉ាបថា ទ្រង់មានស្ថានភាពប្រសើរបន្តិចកាលពីម្សិលមិញ ។ នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ ។
បរិស្ថាន ជប៉ុនសន្យាកាត់បន្ថយការបំភាយឧស្ម័នកាបូន ៦០% ពីពេលនេះ រហូតដល់ឆ្នាំ ២០៣៥ ប្រទេសជប៉ុនបានសន្យា កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ៦០% ពីពេលនេះរហូត ដល់ ឆ្នាំ២០៣៥ បើប្រៀបធៀបនឹងឆ្នាំ២០១៣ នៅក្នុងក្របខណ្ឌនៃផែនការអាធាតុ។ នេះគឺជាមហិច្ចតា កើនឡើង និងនាំមកជាមួយនូវការត្រួតពិនិត្យឡើងវិញអំពីយុទ្ធសាស្រ្តថាមពល។
ពត៌មាន លោកអភិបាល ដាស់តឿនគ្រីស្តបរិស័ទ ឱ្យមានការប្រុងប្រយ័ត្ន អំពីព័ត៌មានមិនពិតស្តីពីសម្តេចប៉ាប លោកអភិបាលអូលីវីយ៉េ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគភ្នំពេញ បានរំលឹកដាស់តឿនគ្រីស្តបរិស័ទ ឲ្យមានការប្រុងប្រយ័ត្ន អំពីព័ត៌មានមិនពិតស្តីពីសុខភាពរបស់សម្តេចប៉ាបហ្វ្រង់ស៊ីស្កូ និងបានជំរុញឲ្យគ្រីស្តបរិស័ទត្រូវ ផ្ទៀងផ្ទាតលើប្រភពផ្លូវការដូចជា Vatican News ជាដើម។
វិចារណកថា ស្រលាញ់ជាតិកុំលេងបណ្តាញសង្គមនិយាយអំពីយោធា ! ក្រោយពេលដែលបញ្ហាព្រំដែនរវាងកម្ពុជានិងថៃរាងកើនកំដៅបន្តិចពាក់ព័ន្ធនឹងឧបទ្ធវហេតុនៃការយល់ច្រឡំដែលបានកើតមានឡើងនៅប្រាសាទតាមាន់ធំកាលពីសប្តាហ៍មុននេះ មានអ្នកលេងបណ្តាញសង្គមមួយចំនួន បានយកយោធូបបករណ៍យោធារបស់ប្រទេសកម្ពុជានិងថៃមកធ្វើនេះធ្វើនោះហើយផ្សព្វផ្សាយនៅលើបណ្តាញសង្គម ។
ពត៌មាន គម្រោងមួយនៅលីបង់កំពុងជួយយុវជនបំប្លែងនយោបាយទៅជាវេទិកាប្រកាសដំណឹងល្អ បណ្ឌិតសភាភាពជាអ្នកដឹកនាំដើម្បីសន្តិភាព ដែលកំពុងដឹកនាំដោយលោកអភិបាល ជូឡេស ប៊ូត្រូវ (Jules Boutros) ត្រូវបានវ៉ាទីកង់ញូវរាយការណ៍ថា បានកំពុងតែជួយ បណ្តុះបណ្តាលយុវជននៅប្រទេសលីបង់ ដើម្បីនាំយកតម្លៃនៃការបង្រៀនសង្គមកាតូលិកទៅជានយោបាយ ហើយប្រែក្លាយវាទៅជាការប្រកាសដំណឹងល្អ ។
ពត៌មាន ក្រុមលោកអភិបាលព្រះសហគមន៍អ៊ីតាលីបន្តប្រឆាំងនឹងច្បាប់ផ្តល់ជំនួយដល់ការប៉ុនប៉ងធ្វើអត្តឃាត ក្រុមលោកអភិបាលនៃព្រះសហគមន៍នៅ ប្រទេសអ៊ីតាលីបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះច្បាប់ក្នុងតំបន់ថ្មីដែលអនុញ្ញាតឱ្យធ្វើអត្តឃាតដោយមានជំនួយផ្នែកវេជ្ជសាស្ត្រ។
ពត៌មាន រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បញ្ជាឱ្យបង្កើនការវាយឆ្មក់នៅតំបន់ វេសបែង រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក អ៊ីស្រាអេល កាល ( Israel Katz) បានបញ្ជាឱ្យបង្កើនការវាយឆ្មក់យោធានៅក្នុងជំរុំជនភៀសខ្លួននៅទូទាំងតំបន់ វេស បែង ។