៤០ថ្ងៃក្រោយពេលព្រះយេស៊ូបានរស់ឡើងវិញ ឬ៤០ថ្ងៃក្រោយបុណ្យចម្លង និង១០ថ្ងៃមុនបុណ្យព្រះវិញ្ញាណយាងមក គឺថ្ងៃដែលព្រះអម្ចាស់យេស៊ូយាងឡើងស្ថានបរមសុខ! ព្រះយេស៊ូនៅលើផែនដីនេះអស់រយៈពេលប្រហែល៣៣ឆ្នាំ ហើយព្រះអង្គបានបង្រៀនអស់រយៈពេល៣ឆ្នាំពេលអាយុ៣០ដល់៣៣។ ឥឡូវនេះក្រោយពេលព្រះអង្គបានបំពេញបេសកកម្មរបស់ព្រះអង្គ និងបានធ្វើតាមព្រះហឫទ័យគ្រប់ប្រការរបស់ព្រះជាម្ចាស់ ព្រះអង្គឡើងទៅស្ថានបរមសុខរួមរស់ជាមួយព្រះជាម្ចាស់។