ព្រះវិហាកាតូលិកចំណាស់លើភ្នំបូកគោទាក់ទាញចំណាប់ភ្ញៀវទេសចរណ៍ជាតិ អន្តជាតិ

ព្រះវិហាកាតូលិកដែលមានអាយុកាលជិត១០០ឆ្នាំ ស្ថិតនៅលើភ្នំបូកគោ ក្រុងបូកគោ បានកំពុងទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរណ៍ជាតិ និងអន្តជាតិ ជាពិសេសក្នុងព្រឹត្តការណ៍ប្រណាំងកង់ Flying Bikers2 Cannondale កាលពី​ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦។
បើតាមការឲ្យដឹងពីលោកបូជាចារ្យ គង់ វៀល ជាអ្នកសម្របសម្រួលកម្មវិធីនេះ  និងជាអ្នករៃអង្គាស​ថវិការៀបចំជួសជុលព្រះវិហាបូកគោ​ដែលមានមួយអាយុជិត​មួយសតវត្សរ៍នេះ បានរៀបរាប់ថា ការរៀបចំ​កម្មវិធីនេះ គឺ​ដើម្បីឲ្យព្រះវិហារកាតូលិកចំណាស់នេះ ទៅជាកន្លែងដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរជាតិ និង​អន្តរជាតិ និងកាន់តែពិសេសសម្រាប់បងប្អូនដែលមានជំនឿលើព្រះយេស៊ូគ្រីស្តមកអធិដ្ឋានសុំសេចក្តីសុខ។

ក្នុងព្រឹត្តិការណ៍ប្រណាំងកង់ Flying Bikers 2 Cannondale កាលពីថ្ងៃទី២៥ ខែតុលា ដែល​មានចំម្ងាយ​២៨គីឡូម៉ែត្រ ចាប់ផ្តើម​ពីជើងភ្នំបូកគោ រហូតដល់​កាស៊ីណូ​ចាស់លើភ្នំបូកគោ។ កម្មវិធីនេះ ជាឱកាសបន្ថែមមួយទៀត ដើម្បីចូលរួមផ្សព្វផ្សាយពីព្រះវិហារនេះ​ទៅកាន់កីឡាករ កីឡាការិនី ជាតិ និងអន្តរជាតិ ដោយបានរៀបចំផ្ទាំងប៉ាណូដាក់តាំងបង្ហាញពីសកម្មភាព និងផែនការៀបចំជួសជុលកែរលម្អព្រះវិហាចំណាស់នេះផងដែរ។ នេះបើ​តាម​ការរៀបរាប់​របស់​លោក​ពុក​គង់វៀល។
កីឡាករ-ការិនី​ទាំងអស់ដែល​មានចំនួន​ប្រមាណ​១០០នាក់ ​​បាន​មក​ដល់​ព្រះវិហាកាតូលិកចំណាស់អាយុជិតមួយទស្សវត្ស បានសម្តែងនូវអារម្មណ៍សប្បាយរីករាយ ទោះបីជាមានការហត់នឿយបន្តិច​។

លោកឈុន សាកលនិយាយថា «កីឡាកជិះកង់ រួមទាំងខ្ញុំផ្ទាល់បានកត់សម្គាល់ឃើញវត្តមាននៃព្រះវិហារកាតូលិកនៅលើកំពូលភ្នំបូកគោ ដែលមានសោភ័ណភាពស្អាត និងជាកេរដំណែលប្រវត្តិសាស្ត្រដ៏សំខាន់មួយ​ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន»។

លោកបានសំណូម​ពរ ដល់​ភ្ញៀវទេសចរទាំងអស់​ដែល​បាន​មក​ដល់​តំបន់​រមណីដ្ឋាននេះ សូមចូលរួមថែរក្សានិងការពារ កុំឱ្យមានការគូសវាសបំផ្លាញ ដើម្បីរក្សាតម្លៃវប្បធម៌ និងប្រវត្តិសាស្ត្រទាំងនោះឱ្យបានគង់វង្ស និងការគោរពដល់រចនាសម្ព័ន្ធបុរាណ ដូចជាព្រះវិហារ និងប្រាសាទផ្សេងៗ។
លោកបូជាចារ្យ គង់ វៀល បានរំលឹកផងដែរថា ព្រះវិហារកាតូលិកដ៏ចំណាស់នេះត្រូវ បានសម្ពោធឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​​ផ្លូវការនៅក្នុងឆ្នាំ ១៩២៨ ហើយព្រះសហគមន៍​កាតូលិក​កំពុងទន្ទឹងរង់ចាំខួប ១០០ ឆ្នាំនៃព្រះវិហារនេះនៅ​២​ឆ្នាំ​ខាងមុខទៀត​ ព្រមទាំងបានសម្តែងការអបអរសាទរដល់កីឡាករដែលបានជិះមកដល់កំពូលភ្នំដោយជោគជ័យ។ លើភ្នំបូកគេនេះ ក៏មានទីសក្ការៈសម្រាប់បងប្អូនកាន់សាសនាផ្សេងគោរពប្រណិប័តន៍​ក្រៅគ្រីស្តសាសនា​ផងដែរ។

បច្ចុប្បន្ននេះ លោក​បូជាចារ្យ​គង់​ វៀល​កំពុង​ស្វះស្វែងរក​ថវិកា​ដើម្បី​ជួសជុល និង​ស្ថាបនា​ព្រះវិហារ​ចាស់​ដែល​ទ្រុឌទ្រោម​នេះ​ឡើងវិញ តាមរយៈ​ការៃអង្គាសថវិកា ការ​រៀចំ​កម្មវិធី​នានា​ដូចដែលបាន​ធ្វើនៅ​ក្នុងព្រឹត្តិការណ៍នេះ៕


ដោយ ឆាក លាំង

 

Daily Program

Livesteam thumbnail
khmer popup image