សម្តេចប៉ាបឡេអូបន្តអង្វរ​ពិភពលោកឲ្យរិះគិតអំពី សន្តិភាព នៅពេលទស្សនកិច្ចនៅកាមេរូន

ក្នុងអំឡុងពេលព្រឹត្តិការណ៍ផ្លូវការលើកដំបូងរបស់ទ្រង់នៅប្រទេសកាមេរូន សម្តេចប៉ាបឡេអូទី១៤បានអំពាវនាវឱ្យមានសន្តិភាព យុត្តិធម៌ និងការប្តេជ្ញាចិត្តឡើងវិញចំពោះផលប្រយោជន៍រួម ដោយគូសបញ្ជាក់ថា សន្តិភាព «មិនត្រូវកាត់បន្ថយមកត្រឹម ពាក្យស្លោកនោះទេ»។ នេះបើតាមវ៉ាទីកង់ញូវ។

ថ្លែងទៅកាន់អាជ្ញាធរ តំណាងសង្គមស៊ីវិល និងសមាជិកនៃក្រុមការទូតនៅវិមានប្រធានាធិបតីក្នុងទីក្រុង យ៉ាអូនដេ ( Yaoundé ) មិនយូរប៉ុន្មានបន្ទាប់ពីការមកដល់ប្រទេសនេះកាលពីថ្ងៃពុធ សម្តេចប៉ាប ឡេអូបាន ជំរុញឱ្យប្រជាជនកាមេរូនទាញយកភាពចម្រុះដ៏សម្បូរបែបរបស់ពួកគេជាប្រភពនៃឯកភាព និងកម្លាំង ហើយពង្រឹងសន្តិភាព។

សម្តេចប៉ាបឡេអូបានមានបន្ទូលថា ការសន្យាប្រកបដោយភាតរភាព គឺជាគ្រឹះរឹងមាំសម្រាប់ការកសាងសន្តិភាពយូរអង្វែង។

សម្តេចប៉ាប ឡេអូបានមានបន្ទូលថា ដំណើរទស្សនកិច្ចរបស់ទ្រង់គឺជាការបញ្ជាក់នូវសញ្ញានៃភាពជិតស្និទ្ធជាមួយប្រជាជនកាមេរូនទាំងអស់ និងជាការលើកទឹកចិត្តឱ្យបន្តក្នុងការកសាងសេចក្តីល្អរួម ហើយទ្រង់បានទទួលស្គាល់បរិយាកាសនៃការអស់សង្ឃឹមទូទាំងពិភពលោក ដោយសង្កេតឃើញថា "ភាពអស់សង្ឃឹមកំពុងរីករាលដាល" ហើយមនុស្សជាច្រើនមានអារម្មណ៍ថាគ្មានអំណាចក្នុងការប្រឈមមុខនឹងបញ្ហាប្រឈមថ្មីៗនេះ ប៉ុន្តែយ៉ាងណាក៏ដោយ ទ្រង់បានទទូចថា ពិភពលោកនៅតែមាន "ការស្រេកឃ្លានសន្តិភាព និងស្រេកឃ្លានយុត្តិធម៌ " ជាពិសេសក្នុងចំណោមយុវជន៕

សម្តេចប៉ាបឡេអូ បានអំពាវនាវឱ្យយុវជនដើរតួនាទីយ៉ាងសកម្មក្នុងការបង្កើតសង្គមដ៏យុត្តិធម៌ជាងមុន។

Daily Program

Livesteam thumbnail