ព្រះសហគមន៍នៅម៉ាឡេស៊ីប្រារព្ធពិធីបុណ្យធម៌មេត្តាករុណា​របស់​ព្រះជាម្ចាស់​

ព្រះសហគមន៍កាតូលិកនៅក្នុងប្រទេសម៉ាឡេស៊ី ក្រោមការដឹកនាំដោយលោកអគ្គអភិបាល ជូលៀន ឡូវ (Julian Leow) បានដឹកនាំគ្រឹះបរិស័ទចូលរួមពិធីបុណ្យធម៌មេត្តាករុណារបស់ព្រះជាម្ចាស់​ជាមួយនឹងបងប្អូនជនពិការ។

ពិធីនេះត្រូវបានគេដឹងថា បានរៀបចំឡើងនៅព្រះវិហារសាស អាឡាម( Shah Alam )នៅក្នុងរដ្ឋ សេឡេនហ្គ័រ (Selangor )ភាគខាងលិចប្រទេសម៉ាឡេស៊ី។

នាឱកាសនោះនោះ លោកអគ្គអភិបាល បាន រុញរទេះអ្នកពិការសម្រួលការធ្វើដំណើរចូលរួមពិធីថ្វាយអភិបូជា ដែលនេះតំណាងឲ្យសកម្មភាពនិង ជាទង្វើសាមញ្ញមួយដែលបានក្លាយជាពេលវេលាដ៏គួរឱ្យចងចាំបំផុតមួយ។

លោកស្រីម្នាក់ដែលគេដឹងថា បានប្រឈមមុខនឹងពិការភាពដោយសារតែ ជំងឺសន្លាក់ធ្ងន់ធ្ងរដែលត្រូវបាន ឃុំខ្លួននៅតែផ្ទះ នៅក្នុងរទេះរុញ គឺបានចូលរួមកម្មវិធីនេះដ៏មានអំណរសប្បាយ។

ទីកន្លែងរៀបចំពិធីនេះឆ្ងាយពីផ្ទះរបស់នាង ដល់ទៅ​២៥ គីឡូម៉ែត្រ ប៉ុន្តែព្រោះតែជំនឿ និង ការជួយពី ព្រះសហគមន៍ លោកស្រីអាចធ្វើដំណើរចូលរួមកម្មវិធីប្រកបដោយភាពរីករាយ។

Daily Program

Livesteam thumbnail