ជំនឿ

  • ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ប​អត្ថបទគម្ពីរ លូកា (៦,២០-២៦)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រ៉ាជេត ហាសាពូទី

    Jul 16, 2025
    បងប្អូនជាទីគោរព! អត្ថបទថ្ងៃនេះតាមលូកា (៦,២០-២៦) ព្រះយេស៊ូមានព្រះបន្ទូលអំពីសុភមង្គល និង​អមង្គល។ ព្រះយេស៊ូមានព្រះបន្ទូលថា អ្នករាល់គ្នាដែលជាជនកំសត់អើយ អ្នករាល់គ្នាមានសុភង្គលហើយ ត្បិតអ្នករាល់គ្នាបានទទួលព្រះរាជ្យរបស់ព្រះជាអម្ចាស់។ អ្នករាល់គ្នាដែលកំពុងតែស្រេកឃ្លានអើយ អ្នក​រាល់គ្នាមានសុភមង្គលហើយ ត្បិតអ្នករាល់គ្នានឹងបានឆ្អែត។ ព្រះយេស៊ូមានព្រះបន្ទូលថា អ្នករាល់គ្នាដែល​កំពុងតែយំសោកអើយ អ្នករាល់គ្នានឹងបានត្រេកអរ អ្នករាល់គ្នាមានសុភមង្គលហើយ។ ចំណែក​អ្នក​រាល់​គ្នាដែលជាអ្នកមានអើយ អ្នករាល់គ្នានឹងត្រូវវេទនា ត្បិតអ្នករាល់គ្នាត្រូវបានទទួល​សម្រាលទុក​រួច​សម្រេច​ហើយ អ្នករាល់គ្នាដែលឆ្អែតនៅពេលនេះអើយ អ្នករាល់គ្នានឹងស្រេកឃ្លានជាមិនខាន។
  • ថ្ងៃទី១២ខែមីនាឆ្នាំ២០២៥ អត្ថបទគម្ពីរ (លូកា ១១,២៩-៣២)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រ៉ាជេត ហាសាពូទី

    Jul 16, 2025
    បងប្អូនជាទីគោរព! ថ្ងៃនេះព្រះយេស៊ូមានព្រះបន្ទូលទៅកាន់បណ្តាជនដែលចង់បានទីសំគាល់ពីព្រះយេស៊ូថា មនុស្សជំនាន់​នេះ​អាក្រក់ណាស់គេចង់តែឃើញទីសំគាល់ដ៏អស្ចារ្យ ប៉ុន្តែព្រះជាអម្ចាស់មិន​ប្រទាន​ទី​សំគាល់ណាផ្សេង​ក្រៅ​ពីទីសំគាល់របស់ព្យាការីយ៉ូណាសឡើយ។ ព្យាការី​យ៉ូណាសជាព្យាការីមួយរូបដែលព្រះ​ជាអម្ចាស់ចាត់​ទៅក្រុង​នីនីវេដើម្បីប្រកាសព្រះបន្ទូលរបស់ព្រះអង្គ។
  • ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥អត្ថបទគម្ពីរ យ៉ូហាន(១៥,៩-១៧) អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រ៉ាជេត ហាសាពូទី

    Jul 16, 2025
    បងប្អូនជាទីគោរពសូមជម្រាបសួរទាំងអស់គ្នា! អត្ថបទព្រះគម្ពីរថ្ងៃនេះតាមយ៉ូហាន(១៥,៩-១៧) ព្រះ​យេ​​ស៊ូ​មានព្រះបន្ទូលថា៖ “ខ្ញុំបានស្រឡាញ់អ្នករាល់គ្នា ដូចព្រះបិតាស្រឡាញ់ខ្ញុំដែរ។ ចូលទុក​សេចក្តី​ស្រឡាញ់របស់ខ្ញុំឱ្យស្ថិតនៅជាប់នឹងអ្នករាល់គ្នាចុះ”។ អត្ថបទនេះបញ្ជាក់ថា ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះអង្គ សេចក្តីស្រឡាញ់របស់ព្រះបិតាជាប្រភពនៃអ្វីៗទាំងអស់ដែលកើតមក។ អត្ថបទព្រះគម្ពី​រ​លិខិត​ទីមួយរបស់លោកយ៉ូហាន (៤,៧-៨) ចែងថា៖ “យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក ព្រោះសេចក្តី​ស្រឡាញ់​កើតមកពីព្រះជាអម្ចាស់ ហើយព្រះជាអម្ចាស់ជាសេចក្តីស្រឡាញ់”។
  • ថ្ងៃទី០៧ ខែសីហា ២០២៤អត្ថបទគម្ពីរ ម៉ាថាយ (១៥,២១-២៨)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រ៉ាជេត ហាសាពូទី

    Jul 16, 2025
    បងប្អូនជាទីគោរពអត្ថបទព្រះគម្ពីរថ្ងៃនេះលោកម៉ាថាយ (១៥,២១-២៨) រៀបរាប់ពីព្រះយេស៊ូ និងស្រ្តី សាសន៍កាណា ស្រ្តីនោះស្គាល់ច្បាស់ព្រះយេស៊ូគឺជា ព្រះសង្គ្រោះ។ ដូច្នេះហើយនាងបានទូលព្រះអង្គថា «ឱ​ព្រះអម្ចាស់ជា​ព្រះរាជវង្ស​របស់​ព្រះបាទ​ដាវីឌ​អើយ សូម​អាណិត​មេត្តា​ខ្ញុំ​ម្ចាស់​ផង! កូន​ស្រី​ខ្ញុំ​ម្ចាស់​ត្រូវ​ខ្មោច​ចូល​បណ្ដាល​អោយ​វេទនា​ខ្លាំង​ណាស់»។ ដំបូងព្រះយេស៊ូមិន​សព្វព្រះហឫទ័យ​ជួយកូនស្រីនាង​ឡើយ ប៉ុន្តែក្រុមសាវ័កចូលមកហើយទូលព្រះអង្គថា “សូមព្រះគ្រូប្រោសប្រណីដល់នាងផង ព្រោះនាង​ចេះ​តែ​ស្រេក​អង្វរពីក្រោយយើង” ត្រង់នេះលោក ម៉ាថាយបង្ហាញគោលដៅបេសកកម្មរបស់ព្រះអង្គ។
  • ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ អត្ថបទគម្ពីរ (លូកា ១៥,១៥-៣៣)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រ៉ាជេត ហាសាពូទី

    Jul 16, 2025
    បងប្អូនជាទីគោរពនៅក្នុងអត្ថបទថ្ងៃនេះព្រះយេស៊ូមានព្រះបន្ទូលអំពីរបៀបដែលត្រូវតាមព្រះយេស៊ូ ព្រះ​យេស៊ូ​មានព្រះបន្ទូលថា អ្នកណាចង់មកតាមខ្ញុំតែមិនស្រឡាញ់ខ្ញុំខ្លាំងជាងឪពុកម្តាយប្រពន្ធកូន បង​ប្អូន​ប្រុសស្រី និងជីវិតខ្លួនទេអ្នកនោះ! ពុំអាចធ្វើជាសាវ័ករបស់ខ្ញុំបានឡើយ អ្នកណាមិនលីឈើ​ឆ្កាងរបស់​ខ្លួន​មកតាមខ្ញុំទេ អ្នកនោះក៏ពុំអាចធ្វើជាសាវ័ករបស់ខ្ញុំពុំបានដែរ។ តើបងប្អូនគិតយ៉ាងដូចម្តេច? តើការដើរ​តាមព្រះយេស៊ូស្រួលទេ? អ្នកខ្លះថាស្រួល អ្នកខ្លះទៀតថាពិបាក ហើយអ្នកខ្លះទៀតថាមិនដឹងទេ ឬថា​មិន​សូវស្រួលប៉ុន្មានទេ។
  • ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ អត្ថបទគម្ពីរ៖ ម៉ាកុស (៤,១-២០)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រ៉ាជេត ហាសាពូទី

    Jul 16, 2025
    បងប្អូនជាទីគោរពនៅក្នុងអត្ថបទថ្ងៃនេះតាមលោកម៉ាកុស ៤,១-២០ ព្រះយេស៊ូមានព្រះបន្ទូលជា​ប្រស្នា​អំពីស្រូវពូជ ព្រះអង្គមានព្រះបន្ទូលណែនាំសាវ័ក និងបណ្តាជនថាការរៀបចំទឹកចិត្តមានសារៈសំខាន់!​ដើម្បី​​ស្តាប់ និងទទួលព្រះបន្ទូលរបស់ព្រះអង្គ។ ក្នុងអត្ថបទនេះសាវ័កប្រៀបដូចជាដីដែលមានជីវជាតិ​ល្អ។ ផ្ទុយទៅវិញបណ្តាជនប្រៀបដូចជាដីដែលមិនមានជីវជាតិ ផ្លូវរបស់គេពោរពេញដោយថ្ម និងបន្លា ត្បិត​អ្នក​ទាំងនោះមិនទាន់រៀបចំចិត្តគំនិតដើម្បីស្តាប់ និងទទួលព្រះបន្ទូល​របស់​ព្រះ​អង្គ​ ។
  • ថ្ងៃទី១៥ខែមករាឆ្នាំ២០២៥ អត្ថបទគម្ពីរ ម៉ាកុស (១,២៩-៣៩)អត្ថាធិប្បាយគម្ពីរដោ៖ លោកបូជាចារ្យ រ៉ាជេត ហាសាពូទី

    Jul 16, 2025
    បងប្អូនជាទីគោរពនៅក្នុងអត្ថបទថ្ងៃនេះតាមលោកម៉ាកុស១,២៩-៣៩ លោកម៉ាកុសបង្ហាញថា​ព្រះយេស៊ូ រ​វល់ខ្លាំងណាស់ក្នុងការបង្រៀនអ្នកស្រុក និងដេញខ្មោចចេញពីបុរសម្នាក់ដែលមានខ្មោចចូល។ ព្រះអង្គ​ចាប់​​ផ្តើមបេសកកម្មរបស់ព្រះអង្គ​​ ដោយ​ដេញខ្មោ​ចពីបុរសម្នាក់ដែលមានខ្មោចចូល ក្រោយ​ពេលប្រោស​ម្នាក់ដែលមាន​ខ្មោចចូល​ព្រះអង្គ​យាងចេញទៅផ្ទះលោកស៊ីម៉ន និងលោកអន់ត្រេ។ ​នៅទីនោះ​ព្រះយេស៊ូ​ប្រោសម្តាយ​ក្មេកលោកស៊ីម៉នឱ្យជាសះស្បើយ ពេលព្រះយេស៊ូទៅដល់ផ្ទះលោកស៊ីម៉ន និងលោកអន់​ត្រេ​គេ​ទូលព្រះអង្គថា ម្តាយក្មេក​របស់​លោ​កស៊ីម៉ន​ឈឺ ព្រះអង្គបាន​យាងចូលទៅជិត​ហើយចាប់ដៃ​គាត់​ឱ្យ​ក្រោកឡើងគាត់ក៏បាត់គ្រុន ហើយងើបបម្រើវិញ។
  • ថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០២៥ អត្ថបទគម្ពីរ (ម៉ាកុស ៨,១-១០)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ អ៊ុន សុន

    Jul 16, 2025
    ព្រះយេស៊ូធ្វើការអស្ចារ្យដោយធ្វើនំប៉័ងដើម្បីចិញ្ចឹមមនុស្សបួនពាន់នាក់ ព្រះយេស៊ូ​ចិញ្ចឹមទាំងរូបកាយ និងណែនាំទាំងផ្លូវវិញ្ញាណរបស់មនុស្សលោក។ បងប្អូនជាទីស្រឡាញ់! ពិតមែនព្រះយេស៊ូបានមកនៅ ក្នុងលោកនេះដើម្បីថែទាំថែរក្សាប្រជាជានរបស់ព្រះអង្គ នៅពេលដែលគេមករកព្រះអង្គ ព្រះអង្គក៏​មានចិត្តអាណិតអាសូរប្រជាជនទាំងនោះ! ដោយក្តីអាណិតមេត្តាស្រឡាញ់ដល់ប្រជាជនរបស់ព្រះអង្គ ហេតុនេះព្រះអង្គបានណែនាំអប់រំគេ។
  • ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥អត្ថបទគម្ពីរ ម៉ាថាយ (៥,១៧-១៩)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រ៉ាជេត ហាសាពូទី

    Jul 16, 2025
    បងប្អូនជាទីគោរពនៅក្នុងអត្ថបទថ្ងៃនេះតាមម៉ាថាយ (៥,១៧-១៩) ព្រះយេស៊ូមានព្រះបន្ទូលថា ព្រះអង្គ​មិន​មក​លុបបំបាត់គម្ពីរវិន័យ ឬគម្ពីរព្យាការីទេ ព្រះអង្គក៏មានព្រះបន្ទូលថា គ្មាន​​ចំណុចណា​នៃ​គម្ពីរ​វិន័យ​ត្រូវ​លុបបំបាត់ឡើយ គឺគម្ពីរទាំងមូលនឹងនៅស្ថិតស្ថេររហូតដល់ទីបំផុត។ ដូច្នេះអត្ដបទនេះបញ្ជាក់ថា​ ព្រះយេស៊ូមិនមកលុបបំបាត់គម្ពីរវិន័យ ឬដាក់បន្ទុកណាមួយនៅក្នុងគម្ពីរវិន័យទេ គឺព្រះអង្គមក​ដើម្បីធ្វើ​ឱ្យ​គម្ពី​រ​វិន័យមានអត្ថន័យពេញលក្ខណៈវិញ។
  • ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ អត្ថាធិប្បាយគម្ពីរម៉ាកុស ៧,២៤-៣០ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល

    Jul 16, 2025
    នៅក្នុងអត្ថបទដំណឹងល្អនៅថ្ងៃនេះ ព្រះយេស៊ូធ្វើឱ្យខ្ញុំឆ្ងល់! ព្រោះព្រះអង្គទ្រង់បានយាងទៅ​កន្លែង​មួយ​ដែល​មិនចង់ឱ្យគេដឹង ព្រះអង្គលាក់ពួន! ទ្រង់យាងមកសម្តែងឱ្យគេដឹង ស្គាល់ព្រះជាម្ចាស់ និង​ព្រះអង្គ។ បងប្អូនធ្លាប់ឆ្ងល់ទេថា ហេតុអ្វីព្រះយេស៊ូមិនទៅទីក្រុងធំដើម្បីប្រកាសឱ្យមនុស្សជាច្រើន? ប្រហែល ព្រះអង្គធ្វើដូច្នេះដើម្បីបង្ហាញថា អ្វីដែលទ្រង់កំពុងធ្វើនេះគឺកិច្ចការតូចៗនៅក្នុងជីវិតប្រចាំថ្ងៃ។
  • ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥អត្ថបទគម្ពីរ ម៉ាកុស (៧, ១-១៣) អត្ថាធិប្បាយគម្ពីរដោះ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី

    Jul 15, 2025
    ថ្ងៃនេះយើងស្តាប់ព្រះបន្ទូល ម៉ាកុស (៧,១-១៣)ទាក់ទងនឹងពួកផារ៉ាស៊ី និងពួកធម្មាចារ្យ ខ្លះមើល​ឃើញ​ព្រះយេស៊ូបរិភោគអាហារដោយមិនលាងដៃ បរិភោគដោយដៃមិនបរិសុទ្ធ។ នេះជាអ្វី​មួយដែលបង្ហាញ​ថា​ព្រះអង្គ​បាន​ធ្វើខុសវិន័យរបស់ព្រះអង្គ ឬមិនប្រពឹត្តតាមវិន័យ​ដែលមានចែងទុកនៅសម័យកាល​លោក​ម៉ូសេ​។ ​អ្នក​​ណាមិនធ្វើទេ! ចាត់ទុកថាជាមនុស្សបាប ជាអ្នកធ្វើខុស។
  • ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ វី សំណាង

    Jul 15, 2025
    សន្តម៉ាកុសបានណែនាំឱ្យយើងឃើញព្រះយេស៊ូបានទៅដល់ស្រុក​កេនេ‌សា‌រ៉ែត ​នៅទីនេះ​មាន​បណ្តាជន និងអ្នកជំងឺជាច្រើនចង់មកពាល់ព្រះយេស៊ូដើម្បីបានជាសះស្បើយ ហើយអស់អ្នកដែលបានប៉ះពាល់នោះ ​​ គេបានជាសះស្បើយទាំងអស់គ្នាមែន។ ដូច្នេះ​បង​ប្អូនយើងឃើញការអស្ចារ្យកើតឡើង! តែការអស្ចារ្យនោះ​កើត​ឡើងបាន​​លុះត្រាតែយើងមានជំនឿ។
  • ថ្ងៃទី០៩ ខែតុលា ២០២៤អត្ថបទគម្ពីរ លូកា(១១,១-៤)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រ៉ាជេត ហាសាពូទី

    Jul 15, 2025
    បងប្អូនជាទីគោរពអត្ថបទថ្ងៃនេះតាមលូកា(១១,១-៤) ព្រះយេស៊ូបង្រៀនសាវ័កអំពីរបៀបអធិដ្ឋាន ព្រះ​អង្គ​​បង្រៀនសាវ័កពីធម៌ឱព្រះបិតា ប្រហែលធម៌​ឱព្រះបិតាជាធម៌មួយដ៏សំខាន់មែន​ទែនសម្រាប់​យើង ព្រោះយើងសូត្ររាល់ថ្ងៃ ប៉ុន្តែជូនកាលយើងមិនបានយក​ចិត្តទុកដាក់​នៃតម្លៃនិ​ងខ្លឹម​សា​រធម៌​ឱ​ព្រះ​បិតា ធម៌នេះរំលឹកអត្តសញ្ញាណរបស់យើង ជាបុត្រធីតារបស់ព្រះជាអម្ចាស់។
  • ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ អត្ថបទគម្ពីរ យ៉ូហាន (៨,៣១-៤២)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រ៉ាជេត ហាសាពូទី

    Jul 15, 2025
    បងប្អូនជាទីគោរពនៅក្នុងអត្ថបទថ្ងៃនេះតាមយ៉ូហាន (៨,៣១-៤២) ព្រះយេស៊ូមានព្រះបន្ទូលថា ប្រសិន​បើ​អ្នករាល់គ្នាស្ថិតនៅជាប់នឹងពាក្យរបស់ខ្ញុំអ្នករាល់គ្នាពិតជាសាវ័ករបស់ខ្ញុំមែន។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​បញ្ជាក់ថា កាលដែលស្ថិតនៅជាប់ព្រះអង្គធ្វើឱ្យមនុស្សយើងក្លាយជាសាវ័ករបស់ព្រះអង្គពិតប្រាកដ។ អត្ថ​បទនេះមានន័យថា ពួកយើងស្តាប់បង្គាប់ព្រះបន្ទូលរបស់ព្រះអង្គដើម្បីក្លាយជាសាវ័ករបស់ព្រះអង្គ បើពួក​យើងស្ថិតនៅជាប់នឹងព្រះបន្ទូលរបស់ព្រះអង្គ​ពួកយើងមិនឯកោទេ។
  • ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ អ៊ុន សុន

    Jul 15, 2025
    ព្រះយេស៊ូបានហៅសាវ័កឱ្យមកស្នាក់នៅជាមួយព្រះអង្គ ក្រោយពេលដែលសាវ័ក​បានចេញ​ទៅ​ប្រកាស​ដំណឹងល្អ ព្រះអង្គ​បាន​បង្រៀន និងណែនាំគេអំពីធម៌មេត្តាករុណា និងសេចក្តី​ស្រឡាញ់ដល់សាវ័ក​។ កាល​ដែលព្រះយេស៊ូបានចាត់ចែកឱ្យក្រុមសាវ័កទៅប្រកាសដំណឹងល្អនេះគឺធ្វើឱ្យមានការរួបរួមគ្នា កា​រជឿ​ទៅ​លើដំណឹងល្អលើសេចក្តីប្រៀបប្រដៅរបស់ព្រះយេស៊ូ។ ព្រះយេស៊ូក៏ណែនាំ​គេពីកិច្ចការ​ដែល​សាវ័កធ្វើ គឺណែនាំឱ្យគេជឿលើដំណឹងល្អ នឹងចេះបង្ហាញជំនឿដែលខ្លួនជឿទៅដល់បងប្អូនឯទៀត តាមរយៈការ​បង្រៀន ដើម្បីឱ្យអ្នកដែលបានស្តាប់ នឹងទទួលការណែនាំនោះមានជំនឿ និងទុកចិ​ត្តលើ​ព្រះយេស៊ូ។
  • ថ្ងៃទី០៧ខែឧសភាឆ្នាំ២០២៥ អត្ថបទគម្ពីរ យ៉ូហាន (៦,៣៥-៤០)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រ៉ាជេត ហាសាពូទី

    Jul 15, 2025
    ជម្រាបសួរទាំងអស់គ្នា ថ្ងៃនេះយើងរួបរួមគ្នារិះគិតពិចារណាព្រះបន្ទូលដំណឹងល្អតាមយ៉ូហាន (៦,៣៥-៤០) អត្ថបទនេះព្រះយេស៊ូបង្ហាញព្រះអង្គ​ឱ្យបណ្តាជនស្គាល់យ៉ាងច្បាស់។ ព្រះយេស៊ូ​មាន​ព្រះ​បន្ទូល​ថា ព្រះអង្គជាអាហារដែលផ្តល់ជីវិត អ្នកណាមករកព្រះអង្គលែងឃ្លានទៀតហើយ អ្នកណាជឿ​លើ​ព្រះអង្គ​ក៏លែងស្រេកទៀតដែរ។ ព្រះអង្គមិនបោះបង់អ្នកដែលមករកព្រះអង្គជាដាច់ខាត ត្បិតព្រះអង្គចុះ​ពីស្ថា​ន​បរមសុខមកដើម្បីធ្វើតាមព្រះហឫទ័យរបស់ព្រះបិតាដែលបានចាត់ព្រះអង្គឱ្យមក។
  • ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ អត្ថបទគម្ពីរ ម៉ាថាយ ៦,១-៦.១៦-១៨ អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រ៉ាជេត ហាសាពូទី

    Jul 15, 2025
    បុណ្យរោយផេះហៅថាថ្ងៃពុធរោយផេះ។ ថ្ងៃពុធជាថ្ងៃដំបូងនៃរដូវអប់រំពិសេសក្នុងរដូវអប់រំពិសេសគ្រីស្ត​បរិ​ស័ទ​យកចិត្តទុកដាក់ប្រែចិត្តគំនិត ដើម្បីវិលទៅរកព្រះជាអម្ចាស់ដែលត្រាស់ហៅខ្លួន​ឱ្យទៅជាបុត្រធីតា​របស់​ព្រះអង្គ នៅថ្ងៃនេះដំបូងនៃរដូវអប់រំពិសេសព្រះសហគមន៍កាតូលិកតែងតែប្រារព្ធពិធីរោយផេះ។ ក្នុង​ពេល​រោយផេះលោកបូជាចារ្យដៅសញ្ញាឈើឆ្កាងនៅលើក្បាលព្រមទាំងមានប្រសាសន៍ថា ចូរប្រែចិត្តគំនិត ហើយជឿដំណឹងល្អចុះ ឬចូរអ្នកនឹកថា អ្នកកើតពីធូលីដីមក ហើយអ្នកក៏នឹងត្រឡប់ទៅធូលីដីដែរ ។
  • ថ្ងៃទី០៥ខែមិថុនាឆ្នាំ២០២៤ អត្ថបទគម្ពីរ ម៉ាកុស ១២,១៨-២៧អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ កាឡូស អេឌូអាដូអាល់ហ្វារ៉ូ

    Jul 15, 2025
    ថ្ងៃពុធសប្តាហ៍ទី៩រដូវធម្មតា អត្ថបទថ្ងៃនេះ​សន្តប៉ូលជាគ្រីស្តទូត​ជាសាវ័ក​របស់ព្រះយេស៊ូ ពីមុនគាត់​ជា​អ្នក​បៀ​តបៀនព្រះសហគមន៍ ជាអ្នកប្រឆាំងព្រះសហគមន៍ ប៉ុន្តែក្រោយ​ពេល​បានជួបព្រះយេស៊ូ សន្តប៉ូល​បាន​កែប្រែ និងផ្លាស់ប្តូរជីវិតមកជាអ្នកបម្រើព្រះជាម្ចាស់វិញ។ ហេតុអ្វីបានគាត់កែប្រែ និងផ្លាស់ប្តូរ? ដោយ​សារគាត់បានឃើញព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ ហើយព្រះអង្គបានសន្យាថា អស់អ្នកដែល​ជឿ​ជាក់លើព្រះយេស៊ូនឹងទទួលជីវិតអស់កល្បជានិច្ច។
  • ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥អត្ថបទគម្ពីរ ម៉ាកុស (៦,១-៦)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រ៉ាជេត ហាសាពូទី

    Jul 15, 2025
    បងប្អូនជាទីគោរពនៅក្នុងអត្ថបទព្រះគម្ពីរថ្ងៃនេះតាមលោកម៉ាកុស(៦,១-៦)អ្នកភូមិស្រុករបស់​ព្រះយេស៊ូ​​​​បដិសេធ​​មិនព្រមទទួលព្រះយេស៊ូទេ។ ព្រះយេស៊ូ និងសាវ័កបានធ្វើដំណើរទៅភូមិស្រុករបស់ព្រះអង្គ លុះ​ដល់ថ្ងៃសម្ប័ត ព្រះយេស៊ូបង្រៀនអ្នកស្រុកនៅក្នុងសាលាប្រជុំ។ មនុស្សជាច្រើនដែល​បាន​ស្តាប់​ព្រះអង្គ​​ងឿងឆ្ងល់ក្រៃលែង ពួកគេសួរសំណួរ នឹងនិយាយគ្នាថា តើគាត់ដឹងសេចក្តីទាំងនេះមកពីណា?
  • ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥អត្ថបទគម្ពីរ យ៉ូហាន (៥,១៧-៣០)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រ៉ាជេត ហាសាពូទី

    Jul 15, 2025
    បងប្អូនជាទីគោរពអត្ថបទថ្ងៃនេះតាមលោកយ៉ូហាន (៥,១៧-៣០) និយាយអំពីទំនាក់ទំនង និង​បេសក​កម្ម​របស់ព្រះបិតា និងព្រះយេស៊ូ។ ព្រះយេស៊ូមានព្រះបន្ទូលថា ព្រះបិតារបស់ខ្ញុំធ្វើ​ការរហូត​មក​ដល់​សព្វថ្ងៃ ខ្ញុំក៏ដូចព្រះអង្គដែរ។ អត្ថបទនេះបញ្ជាក់ថា ការទំនាក់ទំនងរវាងព្រះជា​អម្ចាស់​ជាមួយ​ព្រះយេស៊ូ គឺជាព្រះបិតា និងព្រះបុត្រា។
  • ព្រះយេស៊ូប្រោសមនុស្សទាំងអស់ តែមិនមានន័យថាព្រះអង្គគាំទ្រមនុស្សអាក្រក់នោះទេ! ហេតុអ្វី?

    Jun 12, 2025
    បកស្រាយដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស្វ័រ អេមេល្សដាល(ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ)