ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ អត្ថបទគម្ពីរយ៉ូហាន ១៤,១៥-២១អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ គង់ វៀល

នេះជាថ្ងៃមួយដ៏គួរឱ្យចាប់អារម្មណ៍ នៅពេលដែលយើងស្តាប់ព្រះបន្ទូលហើយយើងឮថា ព្រះអង្គមិន​ដែលបោះបង់យើងចោលទេ ឬទុកឲ្យយើងកំព្រាឡើយ ដែលនេះជាមូលហេតុព្រះយេស៊ូ យើង​មក​លើផែន​ដីនេះដើម្បីឲ្យយើងកើតជាកូនព្រះសារជាថ្មី។  នៅពេលជិតដល់ថ្ងៃដែលព្រះយេស៊ូឡើង​ទៅស្ថាន​បរម​សុខ ព្រះអង្គមានព្រះបន្ទូលថា បងប្អូនអើយ ខ្ញុំមិនបោះបង់បងប្អូនចោលទេ ខ្ញុំនឹងចាត់ព្រះវិញ្ញាណដ៏វិសុទ្ធ ព្រះវិញ្ញាណមកឲ្យយើង។

ព្រះវិញ្ញាណធើ្វឲ្យយើងរំលឹកអ្វីៗទាំងអស់ដែលទ្រង់បានបង្រៀនយើង ហើយជាព្រះវិញ្ញាណដែលធ្វើឲ្យ​យើង​​កើតជាថ្មី ក្នុងលក្ខណៈជាបុត្រធីតារបស់ព្រះបិតា។ យើងទាំងអស់គ្នាដែលមានបទ​ពិសោធន៍​ជា កូនព្រះ ជាមនុស្សដែលអត់មានទីពឹង យើងបានទទួលព្រះបន្ទូលសន្យាពីព្រះយេស៊ូថា យើងនឹងកើតជាថ្មី យើងនឹងមានទីពឹង យើងនឹងមានព្រះបិតាតាមរយៈព្រះវិញ្ញាណដ៏វិសុទ្ធ ដែលជួយសង្គ្រោះយើង ឲ្យ​យើង​ទទួល​បានដំណឹងល្អ។  

ពេលខ្លះប្រហែលយើងអត់មានមិត្តភក្តិ អត់មាននរណាជួយទៅវិហារ ប្រហែល​អត់​​មាន​នរណាខ្វល់​ខ្វាយ​អំពីបងប្អូន តែចូរដឹងថាព្រះអង្គស្រលាញ់បងប្អូន ព្រះអង្គបានចាត់​ព្រះវិញ្ញាណដ៏វិសុទ្ធ ដើម្បីធ្វើឲ្យបង​ប្អូន​កើត​ជាថ្មី បងប្អូនទាំងអស់ដែលបានទទួលពិធីជ្រមុជទឹកដឹងហើយ បងប្អូនបានទទួលពិធីជ្រមុជទឹក ក្នុងព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ ដែលបានធ្វើឲ្យបងប្អូនកើតជាថ្មី ក្នុងគ្រួសារថ្មី ហៅថាមហាគ្រួសារនៃព្រះសហគមន៍កាតូលិក។

សូមអរព្រះគុណព្រះជាម្ចាស់ ហើយសូមព្រះអង្គផ្តល់យោបល់អំពីរបៀបដែលយើងអាចបង្ហាញ ពីភាតរៈ​ភា​ព​​ថ្មីនេះ នៅពេលដែលយើងមានព្រះបិតាតែមួយ តើយើងត្រូវបង្ហាញ លក្ខណៈជាបងប្អូនដល់​គ្នា​ទៅ​វិញ​ទៅមកយ៉ាងម៉េចដែរ សូមបងប្អូនជួយផ្តល់យោបល់ដែរ?

Daily Program

Livesteam thumbnail
khmer popup image