ថ្ងៃសុក្រទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ជា ថ្ងៃទី១១៥ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ តើសុខទុក្ខបងប្អូនយ៉ាងណាហើយ យើងទាំងអស់គ្នា នៅតែបន្តរង់ចាំបងប្អូនមកវិញ ហើយនៅតែសង្ឃឹមថា ភាគីថៃនឹងប្រគល់បងប្អូនមកវិញហើយមិនប្រើប្រាស់បងប្អូនជាឈ្នាន់នយោបាយ។