ឧក្រិដ្ឋកម្មតាមអ៊ីនធើណិតគ្មានរបាយការណ៍ ប៉ុន្តែយើងត្រូវតែប្រយ័ត្ន

មកដល់ពេលនេះកម្ពុជាគឺជាមូលដ្ឋាននៃឧក្រិដ្ឋជនតាមអ៊ីនធើណិតមួយនៅក្នុងតំបន់ ដែលគេបានចោទប្រកាន់ ខណៈដែលសមត្ថកិច្ចបានកំពុងតែខិតខំបង្រ្កាបជាបន្តបន្ទាប់ ហើយក៏បានឃាត់ខ្លួន និង បានរំដោះជនរងគ្រោះជាច្រើនដែរ។

តាមរយៈការបង្រ្កាបជាបន្តបន្ទាប់ ក៏ដូចជាការបង្កើនកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសដៃគូនៅក្នុងតំបន់មានតាំងពី ចិន កូរ៉េខាងត្បូង ជប៉ុន ប្រទេសជិតខាង ហើយកំពុងតែធ្វើកិច្ចការនេះជាមួយនឹងសហរដ្ឋ អាមេរិក តែដូចជានៅមិនទាន់មានជនរងគ្រោះជាពលរដ្ឋកម្ពុជានៅឡើយទេ។

នៅក្នុងស្ថានភាពនេះយើងខ្ញុំរំពឹងថា ពលរដ្ឋកម្ពុជានិងមិនមាននៅក្នុងបញ្ជីជាជនរងគ្រោះ នៅក្នុងឧក្រិដ្ឋកម្មនេះបន្តទៀត។

ដើម្បីឲ្យការំពឹងនេះក្លាយជាការពិតយើងត្រូវតែខិតខំបន្តចូលរួមបង្រ្កាបនិងបោសសំអាត ហើយក្រៅពីនោះ ពលរដ្ឋយើងក៏គួរតែប្រុងប្រយ័ត្នឲ្យមែនទែន។

នៅពេលនេះជាទូទៅជនរងគ្រោះគឺច្រើនតែចាញ់បោកពួកជនខិលខូចនៅក្នុងឧក្រិដ្ឋកម្មនេះ តាមរយៈការសន្យាផ្តល់ការងារធ្វើដែលមានប្រាក់ខែខ្ពស់ ហើយក៏មានខ្លះគឺអន្ទងជនរងគ្រោះដោយសន្យាផ្តល់អាហារូបករណ៍ទៅសិក្សានៅបរទេស ឬក៏មានកញ្ចប់នៃការចំណាយផ្សេងៗ។

និយាយឲ្យចំទៅយើងត្រូវយល់ថា ប្រាក់ឥឡូវពិបាករក ចំណូលក៏តឹងហើយនៅសុខៗម៉េចគេមកសន្យាឲ្យការងារយើងប្រាក់ខែខ្ពស់ងាយៗស្រួលបែបនេះ ។ ដោយឡែកសម្រាប់កម្មវិធីអាហារូបករណ៍វិញនោះ គឺគួរតែមានការផ្ទៀងផ្ទាត់ឲ្យច្បាស់លាស់ ឧទាហរណ៍ស្ថានទូត ហើយក៏ត្រូវតែប្រុងប្រយ័ត្នផងដែរ ចំពោះ ជនខិលខូចទាំងនេះ ក្លែងបន្លំ ពីព្រោះករណីបង្រ្កាបបានកន្លងមកនៅវៀតណាម ក្រុមជនខិលខូចគឺមានបង្កើតគេហទំព័របោកប្រាស់ ភូតកុហកជាច្រើនដើម្បីឲ្យយើងស្លាប់ចិត្តជឿជាក់លើពួកគេ។

សរុបទៅដើម្បីការពារខ្លួនកុំអោយយើងធ្លាក់ជាជនរងគ្រោះនឹងគេ យើងត្រូវតែប្រុងប្រយ័ត្ន ហើយរាល់ព័ត៌មានដែលយើងទទួលគួរតែចែករំលែកជាមួយនឹងអ្នកដែលស្គាល់ កុំស្ងាត់ៗ នាំគ្នាទៅណាទៅណីច្បាស់លាស់ ។ រាល់ការធ្វើដំណើររបស់យើងដាច់ខាតគឺគួរតែមានក្រុម មានការពិគ្រោះយោបល់គ្នា ពិភាក្សាគ្នាជាមួយនឹងគ្រួសារ និង អ្នកដែលមានបទពិសោធន៍នានា៕

Daily Program

Livesteam thumbnail