អ្នកគាស់ផ្ទះលួចសម្ភារៈ សូមជ្រាបអំពីទោសទណ្ឌ !

អ្នកដែលកំពុងតែប្រពឹត្តអំពើផ្តេសផ្តាសដូចជាគាស់ផ្ទះដើម្បីលួចសម្ភារៈ គឺជាអំពើមិនល្អ ហើយប្រសិនបើគេចាប់បាននោះនឹងអាចរងគ្រោះរហូតដល់ទៅជាប់ពន្ធនាគាបាត់បង់សេរីភាព ហើយក៏បាត់បង់សិទ្ធិផ្សេងៗផងដែរ ។

តាមការចែករំលែករបស់ លោក ​ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានលើកឡើងនៅលើបណ្តាញសង្គមកាលពីពេលថ្មីៗនេះថា វាគឺជាករណីបទឧក្រិដ្ឋមួយ ហើយបើគេចាប់បាន នោះអ្នកប្រពឹត្តិអំពើទាំងនេះ នឹងត្រូវប្រឈមុខនឹងការជាប់ពន្ធនាគារ ។​

អំពើទុច្ចរិតបែបនោះ ជាអំពើឧក្រិដ្ឋកម្មដោយចេតនា ដែលអាចនឹងត្រូវផ្តន្ទាទោសតាមច្បាប់ដាក់ពន្ធនាគារនៅក្នុងរយៈពេលពី ៣ រហូតដល់ទៅ ១០ ឆ្នាំឯណោះ ។

ហើយទោសនេះ គឺមានចែងនៅក្នុងក្រមព្រហ្មទណ្ឌច្បាស់លាស់មិនមែនច្បោលៗឡើយ ដូច្នេះ អស់អ្នកដែលកំពុងតែប្រពឹត្តសូមឈប់សកម្មភាពប្រចាំថ្ងៃរបស់ខ្លួនជាបន្ទាន់ ពីព្រោះតែពេលគេចាប់គឺពិបាកនឹងការគេចផុតណាស់ ។ សូមកែប្រែខ្លួននិងឥរិយាបទរស់នៅឡើងវិញ ។ ហើយក៏គួរតែស្វែងរករបបចិញ្ចឹមជីវិតដែលសុចរិតទៀងត្រង់ និង រកស៊ីតាមសមត្ថភាព របស់ខ្លួន។​

រឿងគាស់ផ្ទះគេនេះគឺជាអំពើអសីលធម៌ដែលបានកំពុងតែកើតមានជាររឿយៗ ហើយមានករណីជាច្រើនដែលបានកើតមានឡើង ជាបន្តបន្ទាប់ ដោយករណីខ្លះមិនត្រូវបានសមត្ថកិច្ចដឹងឡើយ ដោយប្រជាពលដ្ឋខ្ជិលប្តឹងផ្តល់ ហើយករណីខ្លះក៏ប្តឹងច្រើនដែរ ហើយត្រូវបានសមត្ថកិច្ចបង្រ្កាបនិងឃាត់ខ្លួនបានជាបន្តបន្ទាប់ ។

ក្រៅពីមានទោសទណ្ឌត្រូវជាប់ពន្ធនាគារហើយនោះ អ្នកប្រពឹត្តបែបនេះ ប្រសិនបើគេចាប់បានគឺអាចនឹងប្រឈមមុខនឹងការសងសឹងពីមហាជន វាយទក់សាច់ ដូច្នេះសូមកុំបន្តប្រកបរបរហើយប្រថុយនឹង គ្រោះថ្នាក់បែបនេះ ។

អ្នកដែលប្រពឹត្តគួរតែឈប់ទៅសកម្មភាពដែលយកញើសឈាមដែលគេបានមកពីការខំពីការសន្សំសំចៃដើម្បីទុកទំនុកបម្រុងគ្រួសារ បែជាមករងគ្រោះព្រោះតែសកម្មភាពដែលអ្នកបានប្រពឹ្រត្ត ឬ ក៏គ្រោងនឹងប្រពឹ្រត្ត។

សូមបងប្អូនដែលមានផែនការប្រពឹ្រត្តបទល្មើសទាំងនេះបញ្ឈប់ហើយងាកមករករបរដែលសុចរិត។ សូមកុំទៅគាស់ ទៅកាត់សោរ ទៅលួចទ្រព្យសម្បត្តិរបស់គេ។ ការធ្វើបែបនេះ វាគឺជាអំពើលាមកដែលយើងមិនគួរឲ្យកើតមាននៅក្នុងសង្គមកម្ពុជាបន្តទៀត ៕

Daily Program

Livesteam thumbnail