លោក ជា មុនី អនុប្រធាន និងជាអ្នកនាំពាក្យគណបក្សកម្លាំងជាតិ បានប្រាប់RVA Khmer ឱ្យដឹងកាលពីថ្ងៃទី១៦ ខែឧសភាថា បើទោះបីជាប្រធានគណបក្សរបស់លោកត្រូវបានចាប់ខ្លួនក៏ដោយ ប៉ុន្តែសមាជិករបស់គណបក្សទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិមិនមានការភ័យបារម្ភ ឬខ្លាចរអាក្នុងការបន្តបេសកកម្មរបស់ខ្លួនឡើយ។