ព្រះសហគមន៍នៅក្លាដែសប្រកាសបើកសប្តាហ៍ Laudato Si’ ជាមួយនឹងកម្មវិធីដាំដើមឈើ

ព្រះសហគមន៍កាតូលិកនៃភូមិភាគរ៉ាសាហ៊ី ( Rajshahi ) នៅភាគពាយ័ព្យនៃប្រទេសបង់ក្លាដែស បានប្រកាសបើកសប្តាហ៍ Laudato Si’ ជាមួយនឹងកម្មវិធីដាំដើមឈើនៅវិសាលវិហារ Good Shepherd Cathedral Parish ដើម្បីបញ្ជាក់ពីការទទួលខុសត្រូវផ្នែកបរិស្ថាន និងការយកចិត្តទុកដាក់ចំពោះការបង្កើតទិដ្ឋភាពបៃតង។

កម្មវិធីនេះបានត្រូវរៀបចំឡើងនៅថ្ងៃទី ១៧ ខែឧសភា ដោយមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីការការពារបរិស្ថាន និងលើកទឹកចិត្តដល់ការចូលរួមរបស់សហគមន៍កាន់តែច្រើនក្នុងការថែរក្សាធម្មជាតិតាមរយៈសកម្មភាពជាក់ស្តែង និងការឆ្លុះបញ្ចាំងខាងវិញ្ញាណ ដោយមានអ្នកចូលរួមជាង៣០០នាក់ ។

លោកបូជាចារ្យ ប៊ីស្វាណាត ហ្វូស្ទីណូ ម៉ារ៉ានឌី (Bishwanath Faustino Marandi )សមាជិកក្រុមប្រឹក្សាបូជាចារ្យព្រះវិហារ ខាងលើបានមានប្រសាសន៍ថា ព្រះសហគមន៍នៅតែបន្តលើកទឹកចិត្តដល់ការយល់ដឹង និងការទទួលខុសត្រូវផ្នែកអេកូឡូស៊ីកាន់តែស៊ីជម្រៅក្នុងចំណោមសមាជិកនៅក្នុងព្រះសហគមន៍។

លោកបានកត់សម្គាល់ថា ការប្រារព្ធសប្តាហ៍ Laudato Si’ ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៤ ខែឧសភា មានបំណងចង់បន្តការប្តេជ្ញាចិត្តរបស់ព្រះសហគមន៍ក្នុងការការពារការបង្កើត និងលើកកម្ពស់ការរស់នៅប្រកបដោយចីរភាព។

លោកបានមានប្រសាសន៍ថា “យើងត្រូវតែថែរក្សាការបង្កើត ដាំដើមឈើបន្ថែមទៀត និងរក្សាបរិស្ថានឱ្យស្អាត និងមានសុខភាពល្អ”៕

Daily Program

Livesteam thumbnail