កាឌីណាល់ម៉ាឡេស៊ីមួយរូបថា ចម្រុះភាពរបស់អាស៊ីគឺជាទ្រព្យសម្បត្តិ មិនមែនជាការគំរាមកំហែងទេ
លោកកាឌីណាល់ សេបាស្ទាន ហ្វ្រង់ស៊ីស (Sebastian Francis) អគ្គអភិបាលនៃព្រះសហគមន៍កាតូលិកនៅរដ្ឋប៉េណាង ក្នុងប្រទេសម៉ាឡេស៊ី បានប្រាប់វ៉ាទិកង់ញូវថា ព្រះសហគមន៍កាតូលិកនៅម៉ាឡេស៊ី"រស់រវើក" នៅក្នុងតំបន់។
លោកបានចែករំលែក អំពីដំណើររបស់លោកទៅកាន់ទីក្រុងរ៉ូម និងស្ថានភាពរស់រវើកនៃព្រះសហគមន៍កាតូលិក នៅជ្រុងមួយនៃទ្វីបអាស៊ី និងសារៈសំខាន់នៃការមើលឃើញភាពចម្រុះជាទ្រព្យសម្បត្តិ ជាជាងការគំរាមកំហែង។
ជាមួយគ្នានោះ លោកកាឌីណាល់ ក៏បានចែករំលែកពីដំណើរការនៃការប្រកាសដំណឹងល្អនៅក្នុងប្រទេសម៉ាឡេស៊ី សិង្ហបុរី និងប្រុយណេរ ។
លោកបានបន្ថែមថា ព្រះសហគមន៍នៅក្នុងប្រទេសទំាងនេះ គឺបានកំពុងតែបន្តរីកចំរើនទៅមុខដោយស្ងប់ស្ងាត់ ប៉ុន្តែក៏មានចំណងសាមគ្គីភាពដ៏វឹងមាំ ។
លោកកាឌីណាល់បានបន្តថា ជំនឿនិងជីវិតជាគ្រិស្តបរិស័ទនៅសិង្ហបុរី និងប្រ៊ុយណេ មានការអភិវឌ្ឍខ្លាំង ចំណែកឯម៉ាឡេស៊ីជាប្រទេសកំពុងអភិវឌ្ឍន៍។ នយោបាយមានស្ថិរភាពណាស់ ហើយព្រះសហគមន៍ មានភាពរស់រវើកណាស់ ហើយក៏មានយុវវ័យជាច្រើនចង់ស្វែងយល់និងចង់ចូលរួមពិធីបុណ្យជ្រមុជទឹកក្នុងនាមជាមនុស្សពេញវ័យផងដែរ ។
លោកបានបន្តថា ស្ថានភាពលំបាកនៅក្នុងការប្រកាសដំណឹងល្អនៅប្រទេសបីនេះ គឺជាជាតិសាសន៍ ពហុសាសនា ពហុវប្បធម៌ និង ពហុភាសា ប៉ុន្តែព្រះសហគមន៍ទាំងបីនៅបន្ត ឯកភាព ភាពចម្រុះ និងសមភាព ជាមួយនឹងការតំរង់ទិសត្រឹមត្រូវ ។
ទោះបីជាផ្នែកផ្សេងទៀតនៃអាស៊ីអាចនៅតែជួបប្រទះនឹងការបៀតបៀនមួយចំនួនក៏ដោយ ប៉ុន្តែនៅម៉ាឡេស៊ី ប្រុយណេ និងសិង្ហបុរី មិនបានធ្លាក់ ចូលទៅក្នុងអន្ទាក់នៃភាព ស្មុគស្មាញឡើយ ជំនឿនៅទីនោះនៅតែប្រសើរបំផុត៕