ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦អត្ថបទគម្ពីរ (ម៉ាកុស ៨,១-១០)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ អ៊ុន សុន
សួស្តីបងប្អូនជាទីស្រឡាញ់! ខ្ញុំមានសេចក្តីសប្បាយរីករាយថ្ងៃនេះ មកជួបបងប្អូនម្តងទៀត។ ដល់ថ្ងៃ ទី១៤ ខែកុម្ភៈ បងប្អូនដឹងថាជាថ្ងៃអ្វីឬអត់? គឺថ្ងៃនៃសេចក្តីស្រឡាញ់។
ជាថ្ងៃដែលបងប្អូនយើងទាំងអស់គ្នាជូនពរគ្នាទៅវិញទៅមកនៃសេចក្តីស្រឡាញ់នេះ។ ជាពិសេសនៅ ស្រុកខ្មែរយើង កំពុងពេញនិយមអំពីថ្ងៃហ្នឹងជាថ្ងៃសង្សារ។ ប៉ុន្តែជាការពិតគឺមានលោកអភិបាលម្នាក់ ដែលមានចិត្តល្អ និងមានគូរសង្សារមួយ។ ដោយសារតែជាប់នៅក្នុងសង្គ្រាម ដែលធ្វើឱ្យគូស្នេហ៍ទាំងពីរ នាក់មិនអាចជួបជុំគ្នាបាន។ ហេតុនេះហើយបានលោកអភិបាល បានរៀបចំធ្វើឱ្យមានការជូនផ្កាសម្រាប់ គូរសង្សារ ដើម្បីឱ្យបន្តទំនាក់ទំនងគ្នាទៅវិញទៅមក។
មិនត្រឹមតែប៉ុណ្ណោះ នៅថ្ងៃដែលយើងគោរពសេចក្តីស្រឡាញ់ គឺព្រះជាម្ចាស់ប្រទានពរដល់យើងម្នាក់ៗ ឱ្យមានសេចក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក។ សេចក្តីស្រឡាញ់នេះជាអំណោយទានដែលព្រះជា ម្ចាស់ប្រទានឱ្យយើងម្នាក់ៗ។ តាមព្រះបន្ទូលដំណឹងល្អថ្ងៃនេះលោកម៉ាកុស៨:១-១០ ព្រះយេស៊ូប្រសិទ្ធ ពរ លើនំប៉័ង ដើម្បីចែកដល់ប្រជាជន ៥,០០០ នាក់ ដើម្បីបានទទួលម្ហូបអាហារបរិបូរណ៍។
ព្រះអង្គចាប់ផ្តើមបង្រៀន ចាប់ផ្តើមអប់រំទេសនាដល់ប្រជាជនទាំងអស់ ដើម្បីឱ្យឃើញថាអាហារទីមួយ និងសេចក្តីស្រឡាញ់ទីមួយដែលព្រះអង្គមាន គឺព្រះអង្គមានព្រះបន្ទូលបង្រៀនសាវ័ក។ ដើម្បីឱ្យសាវក ទាំងនោះទទួលអាហារដ៏ពិតប្រាកដ គឺអាហារខាងជីវិតខាងវិញ្ញាណ។ ទាំងអស់នេះធ្វើឱ្យយើងឃើញថា ពេលដែលយើងបានទទួលសេចក្តីស្រឡាញ់ ពេលយើងបានទទួលការអប់រំណែនាំ ធ្វើឱ្យចិត្តគំនិតរបស់ យើងចេះចែករំលែក ចេះជួយគ្នា ចេះផ្តល់អំណរសប្បាយឱ្យគ្នាទៅវិញទៅមក។
យើងមានអ្វីៗទាំងអស់មកពីព្រះអំណោយទានដែលព្រះជាម្ចាស់បានដាក់ចូលនៅក្នុងជីវិត ក្នុងដួងចិត្ត របស់យើង ធ្វើឱ្យចិត្តគំនិតរបស់យើងចេះអរគុណ ចេះដឹងគុណ និងចេះមើលឃើញ បងប្អូនដទៃទៀតជា បងប្អូននឹងគ្នា៕