ប្រធានបទ៖ ព្រះជាម្ចាស់តែងតែនៅពីក្រោយ និងជំរុញខ្ញុំឲ្យបំពេញកិច្ចការផ្សេងៗជានិច្ច!
ផ្តល់សក្ខីភាពដោយ៖ អ្នកស្រី ម៉ែន ថារី គ្រីស្តបរិស័ទព្រះសហគមន៍អំពៅព្រៃ ភូមិភាគភ្នំពេញ
អ្នកស្រី ម៉ែន ថារី៖ មុនដំបូងឡើយខ្ញុំផ្ទាល់មិនសូវមានជំនឿទេ ក្រោយមកក៏ចាប់អារម្មណ៍និងប្រវិត្តសន្តប៉ូលដែលបានលះបង់ខិតខំបង្រៀនគេ ខ្សែររឿងរបស់គាត់បានបង្ហាញមេរៀនជាច្រើនដល់ជីវិតខ្ញុំដែល នេះពន្លឺមួយយ៉ាងសំខាន់ក្នុងជីវិតរបស់ខ្ញុំ។
ខ្លួនខ្ញុំផ្ទាល់ក៏បានយកចំណុចទាំងអស់នេះធ្វើជាគំរូ ហើយបានអនុវត្ត សកម្មភាពគំរូរបស់សន្តប៉ូលទៅបងប្អូនដែលនៅជុំវិញខ្លួនទាំងដែលខ្ញុំបានជឿជាក់យ៉ាងមុតមាំថា គ្រប់ពេលដែលខ្ញុំបាននិយាយ ឬក៏មានទំនាក់ទំនងជាមួយនរណាម្នាក់ ដូចជាមានវត្តមានសន្តប៉ូលនៅជាមួយខ្ញុំ ជួយផ្តល់កំលាំងចិត្តឲ្យខ្ញុំ។ ត្រង់ចំណុចនេះ ខ្ញុំចង់បញ្ចាក់ថា សន្តប៉ូលជាកំលាំងរបស់ខ្ញុំផ្ទាល់ មួយវិញទៀតដូចជាមានកំលាំងអ្វីម្យ៉ាងជំរុញឲ្យយើងបន្តដំណើរទៅមុខ។
តាមបទពិសោធន៍របស់ខ្ញុំ ការអធិដ្ឋានបានជួយឲ្យខ្ញុំមានកំលាំងចិត្តកាន់តែខ្លាំងឡើង ខ្ញុំផ្ទាល់តែងតែចំណាយពេលវេលាក្នុងការអធិដ្ឋាន គ្រប់ពេលវេលាទាំងអស់ ជាពិសេសពេលមានទុក្ខព្រួយជាដើម។ នៅពេលដែលយើងជួបការលំបាក វាបានរំលឹកយើងថា មានតែអ្នកជំងឺទេដែលត្រូវការគ្រូពេទ្យ ត្រង់នេះហើយ ខ្ញុំចង់លើកទឹកចិត្តបងប្អូនថា ទោះបីយើងបានជួបការលំបាកយ៉ាងណាក៏ដោយ មិនថាពេលយកអាសារអ្នកដទៃ យើងត្រូវតែខិតខំព្យាយាម និងយកសេចក្តីស្រឡាញ់ធ្វើជាគោល ដើម្បីធ្វើយ៉ាងណាបំពេញបេសកកម្មនេះឲ្យបានល្អតាមដែលអាចធ្វើទៅបាន នោះនិងធ្វើឲ្យយើងមានកំលាំងចិត្តកាន់តែខ្លាំង។ ដោយរស់នៅក្នុងវិន័យរបស់ព្រះយេស៊ូគ្រីស្តជាអម្ចាស់នៃយើងគ្រប់គ្នា គឺខិតខំបង្ហាញនូវសេចក្តីស្រឡាញ់។ អាមែន
ដោយ ឆាក លាំង