ពត៌មាន យុវតីឆ្នើមរបស់កម្ពុជាមួយរូប នាំសំឡេងសហគមន៍ ខ្លួនទៅកាន់ អង្គការសហប្រជាជាតិ ដោយសារតែនាងធំដឹងក្តីនៅក្នុងសហគមន៍ ជាយក្រុងមួយ ដែលធ្លាប់តែប្រឈមនឹងបញ្ហាជាច្រើន ដូចជា ការគ្រប់គ្រងកាកសំណល់មិនបានត្រឹមត្រូវ អំពើហិង្សាក្នុងគ្រួសារ និង កុមារបោះបង់ការសិក្សា យុវតី រីម៉ា តែងតែមានបំណងប្រាថ្នាចង់ក្លាយជាផ្នែកមួយដើម្បីដោះស្រាយបញ្ហាទាំងនេះជូនសហគន៍ខ្លួន។
ពត៌មាន កម្ពុជាទទួលបានចំណូលជាង ៣២៧ លានដុល្លារអាមេរិក ពីការនាំចេញអង្ករក្នុងរយៈពេល ៥ ខែដំបូង យោងតាមរបាយការណ៍ដែលចេញផ្សាយដោយសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) កាលពីថ្ងៃទី០៥ ខែមិថុនា បានឱ្យដឹងថា ប្រទេសកម្ពុជាបាននាំចេញអង្ករចំនួន ៥៦៨,៩១២ តោន ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៦ ដោយទទួលបានចំណូលចំនួន ៣២៧.៤៣ លានដុល្លារអាមេរិក។
វិចារណកថា រដូវភ្លៀងហើយ ! កុំភ្លេចប្រយ័ត្នជំងឺឆ្លងដោយសារមូស ភ្លៀងបានធ្លាក់មកផ្ទួនៗហើយនៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះឃើញថា ដូចជាជោគជាំគ្រាន់បើដែរ ដូច្នេះសូមប្រុងប្រយ័ត្នជំងឺឆ្លងដោយមូស ដែលមានដូចជាគ្រុនឈាម និង គ្រុនចាញ់ ក៏ដូចជាជំងឺមួយចំនួនទៀត ដូចជាហ្សីកា និងគ្រុនឈិកជាដើម។
ពត៌មាន ក្រុមការងារព្រះសហគមន៍កាតូលិកហ្វីលីពីនជំរុញការការពារកម្មករក្នុងអំឡុងពេលបដិវត្តន៍ AI ក្រុមការងារដែលគាំទ្រដោយព្រះសហគមន៍កាតូលិកនៅហ្វីលីពីន បានស្វាគមន៍សារ ថ្មីរបស់សម្តេចប៉ាប ឡេអូទី១៤ស្តីពីបញ្ញាសិប្បនិម្មិត ហើយបានជំរុញឱ្យព្រះសហគមន៍នៅក្នុងប្រទេសយកចិត្តទុកដាក់លើ ការការពារកាន់តែរឹងមាំសម្រាប់កម្មករដែលកំពុងប្រឈមមុខនឹងផលប៉ះពាល់កាន់តែខ្លាំងឡើងនៃស្វ័យប្រវត្តិកម្ម និងបច្ចេកវិទ្យាឌីជីថល។
ពត៌មាន វិទ្យាស្ថានសុខុមាលភាពកាតូលិក ប្រារព្ធខួបបីឆ្នាំនៃបេសកម្មបព្វជាតាបម្រើព្រះសហគមន៍ វិទ្យាស្ថានសុខុមាលភាពជាតិកាតូលិកនៅក្នុងប្រទេសឥណ្ឌាដែលបានបង្កើតឡើង ក្រោមគំនិតផ្តួចផ្តើមរបស់ក្រុមការងារសុខភាពផ្លូវចិត្តកាតូលិក ក្រោមការិយាល័យថែទាំសុខភាពនៃអន្តរសភាលោកអភិបាលព្រះសហគមន៍កាតូលិកឥណ្ឌា បានប្រារព្ធខួបបីឆ្នាំនៃបេសកម្មរបស់ក្រុមដូនជីជាបព្វជាតាបម្រើបញ្ហាសុខភាពផ្លូវចិត្។
ពត៌មាន សង្រ្គាមនៅអ៊ីរ៉ង់ មនុស្សម្នាក់ស្លាប់ និងជាច្រើននាក់រងរបួស បន្ទាប់ពីការវាយ ប្រហារមកលើព្រលានយន្តហោះគុយវ៉ែត កាលពីថ្ងៃទី៣ ខែមិថុនា ក្រសួងការបរទេសគុយវ៉ែត បានប្រកាសថា មនុស្សម្នាក់បានស្លាប់ នៅអំឡុងការវាយប្រហាររបស់អ៊ីរ៉ង់ដែលសំដៅលើរចនាសម្ព័ន្ធស៊ីវិល នៅប្រទេសគុយវ៉ែត មានជាអាទិ៍ព្រលានយន្តហោះអន្តរជាតិ និងស្ថានទូត ប៉ុន្តែក្រសួងមិនបានបញ្ជាក់ថា ស្ថានទូតណាត្រូវរងការខូចខាតនោះទេ។
បរិស្ថាន កម្ពុជា រកឃើញសត្វព្រៃសំខាន់ៗនៅភាគខាងជើងប្រទេស ការសិក្សាស្រាវជ្រាវដែលទើបចុះផ្សាយថ្មីៗនេះ បានបញ្ជាក់ពីវត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ដែលក្នុងចំណោមនោះ មានថនិកសត្វចំនួន ៧ ប្រភេទស្ថិត ក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ ហើយមានប្រភេទខ្លះគឺព៉ំដែលត្រូវ បានប្រទះឃើញផ្ទាល់នឹងភ្នែកឡើយនៅក្នុងតំបន់សិក្សានោះ។
វិចារណកថា សូមនាំគ្នាងាកមកមើលវិស័យសុខាភិបាលស្រុកយើងផង ! បងប្អូនដែលកំពុងតែស្វែងរកសេវាសុខាភិបាលនៅក្រៅប្រទេសគួរតែងាកមកសាកល្បងនិងស្វែងរកសេវាសង្រ្គោះនិងព្យាបាលជំងឺនៅតាមបណ្តាមន្ទីរពេទ្យនៅក្នុងស្រុកយើងផង ពីព្រោះពេលនេះទាំងបរិកា្ខរក្រមសីលធម៌វិជ្ជាជីវៈ ស្តង់ដានៃការព្យាបាលជំងឺ ក៏ដូចជាសំភារៈក៏មានការកែសម្រួលនិងពង្រឹងច្រើនណាស់។
ពត៌មាន សម្តេចប៉ាបឡេអូទី១៤តែងតាំងស្រ្តីម្នាក់ជារដ្ឋមន្រ្តីក្រសួងព័ត៌មានសន្តអាសនៈ សម្តេចប៉ាបឡេអូ ទី១៤ បានតែងតាំងលោកស្រី ម៉ារីយ៉ា ម៉ុនសេរ៉ាត អាល់វ៉ារ៉ាដូ (Maria Montserrat Alvarado)ដែលបច្ចុប្បន្នជាប្រធានផ្នែកប្រតិបត្តិការនៃទីភ្នាក់ងារព័ត៌មានកាតូលិក EWTN News ជារដ្ឋមន្រ្តីក្រសួងព័ត៌មានសន្តអាសនៈ។
ពត៌មាន ប៉េណាំងទទួលស្គាល់ពិធីបុណ្យសន្តីអាណេជាសម្បត្តិបេតិកភណ្ឌអរូបីរបស់រដ្ឋ ពិធីបុណ្យប្រចាំឆ្នាំរបស់ សន្តីអាណេ ( St Anne) នៅ ព្រះវិហារបាស៊ីលីកាខ្នាតតូចនៃសន្តីអាណេ (Minor Basilica of St Anne) ក្នុងទីក្រុង ប៊ូគីត មេតាជេម (Bukit Mertajam ) ភាគពាយ័ព្យនៃប្រទេសម៉ាឡេស៊ី ត្រូវបានទទួលស្គាល់ជាផ្លូវការថាជាសម្បត្តិបេតិកភណ្ឌអរូបីប្រចាំរដ្ឋ ប៉េណាំង (Penang) ដែលជារដ្ឋមួយនៅក្នុងប្រទេសម៉ាឡេស៊ី។