វិចារណកថា មុននឹងហូបចុក សូមរិះគិតនិងចេះថ្នមខ្លួនថ្នមប្រាណផងបងប្អូន ! សម័យនេះអ្នកដែលមានលុយហូបចុកគឺកាន់តែបរបូរណ៍ ហើយចាក់ច្រាស់ ដូច្នេះហើយទើបបានជាម្នាក់ៗកំពុងតែមានពិរុទ្ធសុខភាពជាបន្តបន្ទាប់ ជាពិសេសគឺពពួកជំងឺមិនឆ្លងជាច្រើនប្រភេទរាប់តាំងពី ទឹកនោមផ្អែម លើសឈាម លើសខ្លាញ់ លើសសាច់ ធាតុជ្រុល បេះដូង ក្រពះ ...។ល។
ពត៌មាន កម្មវិធីអប់រំជំនឿប្រចាំសប្តាហ៍នឹងបញ្ជូលភាសាចិន សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ បានមានបន្ទូលប្រកាសថា នៅក្នុងកម្មវិធីអប់រំជំនឿប្រចាំសប្តាហ៍ដែលទ្រង់តែងតែរៀបចំជាប្រចាំ នឹងរួមបញ្ចូលការស្វាគមន៍ និងសេចក្តីសង្ខេបជាភាសាចិន ចាប់ពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២៤តទៅ ។
ពត៌មាន សម្តេចប៉ាបជំរុញក្មេងៗឲ្យបង្កើតសន្តិភាពនៅដែនដីដ៏វិសុទ្ធ នៅក្នុងកិច្ចប្រជុំជាមួយក្រុមប្រឹក្សាសន្តិភាពសកល សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ មានបន្ទូលថា អ្វីៗដែលមានតម្លៃធ្វើគឺមិនងាយស្រួលទេ ហើយទ្រង់បានលើកទឹកចិត្តយុវវ័យចូលរួមបង្កើតសន្តិភាពនៅដែនដីដ៏វិសុទ្ធនិងកន្លែងដែលមានជម្លោះនិងអំពើហិង្សានានា។
ពត៌មាន បទឈប់បាញ់រវាងអ៊ីស្រាអែល និងហេសបូឡាចូលជាធរមាន បទឈប់បាញ់គ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា បានចូលមកដល់ ដើម្បីបញ្ចប់ អរិភាពនៅក្នុងប្រទេសលីបង់ ដោយភាគីទាំងពីរបានយល់ព្រមលើការដកទ័ព ក្រោមកិច្ចព្រមព្រៀងត្រួតពិនិត្យដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក និងបារាំង។
ពត៌មាន សម្តេចប៉ាបផ្តល់ជំនួយដល់ជនអនាថានៅតំបន់ក្រីក្របំផុតនៅអុីតាលី វ៉ាទីកង់ញូវបានរាយការណ៍ថា ទីក្រុង រីងជីអូ កាឡាប្រៀ ( Reggio Calabria) ភាគខាងត្បូងនៃប្រទេសអ៊ីតាលី ដែលគេហៅថា ទីក្រុងតង់ ដែលជាទីកន្លែងតាំងលំនៅរបស់ជនឥន្តោប្រវេសន៍ បានទទួលជំនួយពីសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ ។
វិចារណកថា សង្ឃឹមថា កម្ពុជានឹងអាចបន្តទាក់ទាញគម្រោងវិនិយោគបន្ថែមទៀត! បើដូចជាអ្វីដែលលោក ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានរំពឹងមែននោះ វាពិតជាក្តីសង្ឃឹមដ៏ធំសម្រាប់កម្ពុជាពីព្រោះនេះគឺជាសមិទ្ធផលថ្មីដែលកម្រមានសម្រាប់ កម្ពុជា ។
ពត៌មាន សម្តេចប៉ាបរំលឹកពីកិច្ចសន្ទនាដែលអាចបង្ការសង្គ្រាមរវាងឈីលី និងអាហ្សង់ទីន កាលពី៤០ឆ្នាំមុន ថ្លែងសុន្ទរកថាក្នុងពិធីខួបលើកទី ៤០ នៃសន្ធិសញ្ញាសន្តិភាព និងមិត្តភាពរវាងអាហ្សង់ទីន និងឈីលី សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ បានមានបន្ទូលថា នេះគឺជាកិច្ចព្រមព្រៀងសំខាន់អាចធ្វើជាគំរូដើម្បីដោះស្រាយ បញ្ហាសង្គ្រាមនាពេលបច្ចុប្បន្ននេះ។
ពត៌មាន សម្តេចប៉ាបនឹងយាងបើកទ្វារវិសុទ្ធដើម្បីអំណរសប្បាយក្នុងអំឡុងពេលបុណ្យព្រះយេស៊ូប្រសូត្រ បុរីវ៉ាទីកង់បានប្រកាសចេញផ្សាយនូវកាលវិភាគសម្រាប់កម្មវិធីរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ ក្នុងអំឡុងរដូវបុណ្យព្រះយេស៊ូប្រសូត្រ ពោលគឺពេលទ្រង់យាងបើកទ្វារពិសិដ្ឋជាការសន្មត់នៃការបើលឆ្នាំនៃអំណរសប្បាយ នៅសាលវិហារ សន្តសិលាបាស៊ីលីកា។
ពត៌មាន សន្និសីទអាកាសធាតុយល់ព្រមលើកិច្ចព្រមព្រៀងតម្លៃ១ទ្រីលានដុល្លារដើម្បីបង្ការនិងការពារគ្រោះធម្មជាតិ បន្ទាប់ពីពិភាក្សានិងចរចារយៈពេល ១១ ថ្ងៃដ៏តានតឹង សន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិលើកទី ២៩ ដែលត្រូវបានគេស្គាល់ថា COP29 បានបញ្ចប់ជាមួយនឹងកិច្ចព្រមព្រៀងមួយដែលអ្នកធ្វើយុទ្ធនាការបាននិយាយថាជាការក្បត់របស់ប្រទេសកំពុងអភិវឌ្ឍន៍។
ពត៌មាន សម្តេចប៉ាប៖ ការគោរពនិយាមសុវត្ថិភាពនៅលើផ្លូវគឺជាការវិនិយោគដើម្បីជីវិត សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានមានបន្ទូលលើកទឹកចិត្តដល់អ្នកបើកបរនានាជាពិសេសគឺម៉ូតូឲ្យគោរពនិយាម ទូទៅនៃសុវត្ថិភាពនៅលើផ្លូវ។
កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃ មកកាន់ដែនដីកម្ពុជា ក្នុងខេត្តព្រះវិហារ