ការបំពុលដោយប្លាស្ទិកជាក្តីបារម្ភដ៏ចម្បងនៅក្នុងទិវាតំបន់ដីសើមពិភពលោក

វ៉ាទីកង់ញូវបានរាយការណ៍ថា នៅពេលដែលសន្តអាសនៈនិងប្រជាជាតិនៅលើពិភពលោករួមគ្នារៀបចំទិវាដីសើមពិភពលោក ការបំពុលដោយប្លាស្ទិកគឺជាក្តីកង្វល់ដ៏ធំបំផុតនៅក្នុងកម្មវិធីនេះ។
នៅកម្មវធីទិវាដីសើមពិភពលោក ដែលប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី ២ ខែកុម្ភៈ គឺ មានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃប្រព័ន្ធអេកូឡូស៊ី ដែលរួមចំណែកដល់ជីវចម្រុះ ការកាត់បន្ថយ និងការបន្សាំអាកាសធាតុ។
នាឱកាសនោះ ការសិក្សាថ្មីមួយបង្ហាញពីតុល្យភាពអេកូឡូស៊ីនៃដីសើម និងការគំរាមកំហែងកាន់តែខ្លាំងឡើងដែលបង្កឡើងដោយការបំពុលប្លាស្ទិក។
លោក ដេវាយ តូរ៉ូហ្សី (Davide Taurozzi) បេក្ខជនបណ្ឌិតម្នាក់ បាននិយាយថា បច្ចុប្បន្នពិភពលោកមិនមានដំណោះស្រាយជាសកលចំពោះការបំពុលប្លាស្ទិកទេ។
លោកបានជំរុញឲ្យពិភពលោក ពិចារណាលើចំណុចនេះ ដោយលើកឡើងថា វាក៏សំខាន់ផងដែរក្នុងការទទួលស្គាល់ទិដ្ឋភាពវិជ្ជមានមួយចំនួនចំពោះពិភពលោក។
លោក បានគូសបញ្ជាក់ថា សំណល់ប្លាស្ទិកបានកំពុងតែប្រែក្លាយតំបន់ដីសើមឲ្យស្ថិតក្រោមអាណានិគមនៃបញ្ហាបំពុល៕
Daily Program
