ហ្ស៊កដានី៖ បទពិសោធដ៏មានអានុភាពក្នុងអំឡុងឆ្នាំនៃករុណាទិគុណ

ក្នុងអំឡុងសប្តាហ៍នៃភាពសុខដុមរមនាអន្តរជំនឿពិភពលោក រដ្ឋមន្ត្រីទេសចរណ៍ និងវត្ថុបុរាណរបស់ហ្ស៊កដានី និងជានាយកនៃកន្លែងពិធីបុណ្យជ្រមុជទឹករបស់ព្រះយេស៊ូពណ៌នាអំពីសារៈសំខាន់នៃបូជនីយចរសម្រាប់ប្រទេសនេះ។
ដោយឈរលើកិច្ចព្រមព្រៀងឈប់បាញ់គ្នារវាងក្រុមហាម៉ាស និងអ៊ីស្រាអែល អាជ្ញាធរដែនដីដ៏រិសុទ្ធនៃក្រុងយេរូសាឡឹមបានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យធ្វើបូជនីចរទៅកាន់ដែនដីដ៏វិសុទ្ធម្តងទៀត។
លោកស្រី លីណា អាន់ណាប (Lina Annab) បានធ្វើការអញ្ជើញនេះ នៅក្នុងបទសម្ភាសន៍ជាមួយវ៉ាទីកង់ញូវ ដោយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃបូជនីយចរទាំងនេះ ដោយសារហ្ស៊កដានីគឺជាកន្លែងដែល "វត្តមានរបស់គ្រីស្តសាសនាបានចាប់បដិសន្ធិ។
លោកស្រីបានឲ្យដឹងថា នៅឆ្នាំ ២០២៤ ចំនួនអ្នកទស្សនាប្រទេសនេះបានធ្លាក់ចុះជិត ៤% ដែលជាលទ្ធផលនៃព្រឹត្តិការណ៍ផ្សេងៗគ្នានៅក្នុងតំបន់ រួមទាំងសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស៕
Daily Program
