សម្តេចឡេអូទី១៤ បានជំរុញពិភពលោកកុំឲ្យនៅអសកម្មក្នុងការប្រឈមមុខនឹងការឈឺចាប់របស់មនុស្ស ជាពិសេសបញ្ហាទាក់ទងនឹងវិបត្តិជនចំណាកស្រុក និងជនភៀសខ្លួនដែលកំពុងបន្ត ដោយទ្រង់បានព្រមានប្រឆាំងនឹងអ្វីដែលទ្រង់បានពិពណ៌នាថា ជា "សកលភាវូបនីយកម្មនៃភាពគ្មានអំណាច" ដែលកើតឡើងក្នុងចំណោមសង្គមមនុស្សព្រងើយកន្តើយនឹងការរងទុក្ខរបស់អ្នកដទៃ ហើយជឿថាគ្មានអ្វីអាចជួយបានទេ។