ក្នុងអត្ថបទដំណឹងល្អនៅថ្ងៃនេះប្រហែលជាយើងអាចនិយាយអំពីបីឬ បួនចំណុច ទីមួយ៖ ព្រះយេស៊ូទៅជួបកុំគ្រីស្តទូតដើមដំបូងដែលកំពុងនេសារត្រីអ្នកទាំងនោះសាមញ្ញាណាស់! ត្រង់នេះបង្ហាញថាវត្តមានព្រះយេស៊ូគឺគង់នៅជាមួយយើងមិនមែននៅលើមេឃ ឬនៅកន្លែងអស្ចារ្យ តែនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង នៅកន្លែងធ្វើការ តាមរយៈអ្នកដ៏ទៃ ឬនៅក្នុងក្រុមគ្រួសារ! ពេលយើងអធិស្ឋានប្រចាំថ្ងៃព្រះអង្គគង់ជាមួយយើង ប៉ុន្តែ! ពេលខ្លះយើងមើលព្រះអង្គមិនឃើញ។