លោកអភិបាលព្រះសហគមន៍ហ្វីលីពីនព្រមានអំពីវិបត្តិ AI ក្នុងចំណោមយុវជន

លោកអភិបាលនៃព្រះសហគមន៍កាតូលិកមួយរូបនៅប្រទេសហ្វីលីពីនបានព្រមានថាឥទ្ធិពលកាន់តែខ្លាំងឡើងនៃបញ្ញាសិប្បនិម្មិត (AI) ដោយលើកឡើងថា វាកំពុងរួមចំណែកដល់ការកើតឡើងនូវវិបត្តិកាន់តែខ្លាំងឡើងពាក់ព័ន្ធនឹង ជំនឿក្នុងចំណោមយុវជន ដែលជាបញ្ហាប្រឈមដល់បេសកកម្មរបស់ព្រះសហគមន៍ក្នុងការណែនាំមនុស្សជំនាន់ក្រោយ។

ថ្លែងក្នុងអំឡុងពេលនៃពិធីថ្វាយអភិបូជាមួយនៅក្នុងកម្មវិធីជួបជុំយុវជនថ្នាក់ជាតិ ដែលមានការចូលរួមដោយយុវជន១០០ នាក់ មកពី៦២ ភូមិភាគ ពីថ្ងៃទី ៤ ដល់ថ្ងៃទី៦ខែមិថុនា លោក បាតូឡូម សាន់តូស ( Bartolome Santos Jr) អភិបាលនៃព្រះសហគមន៍ភូមិភាគអ៊ីបា (Iba) បានជំរុញឱ្យថ្នាក់ដឹកនាំព្រះវិហារ បព្វជិត យុវវ័យដោះស្រាយផលប៉ះពាល់ខាងវិញ្ញាណ និងសង្គមនៃបច្ចេកវិទ្យាដែលរីកចម្រើនយ៉ាងឆាប់រហ័សលើជីវិតរបស់យុវវ័យ។

លោកអភិបាល បានមានប្រសាសន៍ថា សាតាំងបន្ទាប់ដែលយើងត្រូវយកចិត្តទុកដាក់ គឺវិបត្តិដែលបង្កឡើងដោយបច្ចេកវិទ្យា  ។ លោកបានបន្តថា មនុស្សកាន់តែច្រើនកំពុងតែរស់ក្នុង វិបត្តិនៃ AI និងវិបត្តិការបាត់បង់ភាពស្និទ្ធស្នាល។

លោកអភិបាលបានសង្កត់ធ្ងន់ថា ខណៈពេលដែលបច្ចេកវិទ្យាផ្តល់អត្ថប្រយោជន៍ជាច្រើន ការពឹងផ្អែកខ្លាំងពេកលើវេទិកាឌីជីថល និង AI អាចធ្វើឱ្យទំនាក់ទំនងរបស់មនុស្សចុះខ្សោយ និងបន្ថយអន្តរកម្មផ្ទាល់ខ្លួនដែលមានអត្ថន័យ។

លោកបានមានប្រសាសន៍ថា "ទោះបីជាអ្នកសួរ AI ថាអ្វីជាមូលហេតុដែលនាំឱ្យកើតមានវិបត្តិនៃភាពស្និទ្ធស្នាលក៏ដោយ ហេតុផលដំបូងគឺបច្ចេកវិទ្យា - ពេលវេលាច្រើនពេកដែលចំណាយជាមួយ AI ធ្វើឱ្យទំនាក់ទំនងផ្ទាល់ខ្លួន និងភាពស្និទ្ធស្នាលដែលមានអារម្មណ៍ដោយបេះដូងថយចុះ"៕

 

Daily Program

Livesteam thumbnail