ព្រះវិហារនិងសាលាកាតូលិកក៏រងគ្រោះដោយគ្រោះរញ្ជួយដីនៅមីនដាណាវ

ព្រះវិហារ Holy Cross Parish ក្នុងតំបន់ បារ៉ានហ្គេ កាឡុំបាង (Barangay Calumpang) នាទី ទីក្រុង ជេណឺរ៉ាល់ សាន់តូស (General Santos) គឺជាអគារ មួយក្នុងចំណោមអគគារ ដែលរងការខូចខាតបន្ទាប់ពីគ្រោះ រញ្ជួយដីដ៏ខ្លាំងមួយបានវាយប្រហារផ្នែកខ្លះនៃកោះ មីនដាណាវ ភាគខាងត្បូងប្រទេសហ្វីលីពីននៅថ្ងៃទី ៨ ខែមិថុនា។

គ្រោះរញ្ជួយដីដែលបានកើតមាននៅ ម៉ោង ៧:៣៧ ព្រឹក ដោយមានកម្រិត ៧.0 រ៉ិចទ័រ នៅក្នុងជម្រៅ ១០ គីឡូម៉ែត្រ ស្ថិតនៅរង្វង់ប្រហែលជា ១៣ គីឡូម៉ែត្រភាគខាងត្បូងនៃទីក្រុងជេណឺរ៉ាល់ សាន់តូស  គឺពិតជាខ្លាំងក្លា។

គ្រោះរញ្ជួយដីនេះក៏បានជំរុញឱ្យមានការផ្អាកសាលារៀន និងប្រតិបត្តិការការិយាល័យនៅក្នុងស្ថាប័នអប់រំកាតូលិកជាច្រើននៅទូទាំងតំបន់មីនដាណាវផងដែរ។

នៅក្នុងចំណោមនោះ សាលា Notre Dame of Kulaman, ដែលជាសាលាដ៏ល្បីល្បាញមួយនៅក្នុងតំបន់នោះក៏​បានប្រកាសផ្អាក រហូតដល់មានការជូនដំណឹងបន្ថែម។ អ្នកគ្រប់គ្រងសាលាបានរាយការណ៍ថា សិស្ស សាស្ត្រាចារ្យ បុគ្គលិក ទាំងអស់មានសុវត្ថិភាព ដោយគ្មានអ្នកស្លាប់ ឬរបួសណាមួយត្រូវបានកត់ត្រាបន្ទាប់ពីការវាយតម្លៃដំបូងឡើយ ប៉ុន្តែពួកគេត្រូវបានអនុញ្ញាតឲ្យសម្រាក។

សាលានោះបាននិយាយថា យើងសូមថ្លែងអំណរគុណដល់ព្រះជាម្ចាស់ចំពោះការការពាររបស់ទ្រង់ ហើយបន្តអធិស្ឋានសម្រាប់បុគ្គល និងសហគមន៍ទាំងអស់ដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិនេះ  ខណៈពេលដែលជំរុញឱ្យសហគមន៍មានការប្រុងប្រយ័ត្នចំពោះគ្រោះរញ្ជួយដីដែលអាចកើតមានជាថ្មី។

ទន្ទឹមនឹងនេះ សាលា Notre Dame of Parang ក៏បានរាយការណ៍ថា វិធានការត្រៀមបង្ការគ្រាអាសន្នរបស់ខ្លួនត្រូវបានធ្វើឱ្យសកម្មភ្លាមៗនៅពេលដែលមានការរញ្ជួយដីកើតឡើង។

ថ្នាក់ដឹកនាំព្រះសហគមន៍ និងគណ គ្រប់គ្រងសាលាបានអំពាវនាវឱ្យរួមគ្នាអធិស្ឋានសម្រាប់សហគមន៍ដែលរងផលប៉ះពាល់ ខណៈដែលអាជ្ញាធរបន្តវាយតម្លៃការខូចខាត និងតាមដានការរញ្ជួយដីបន្ត។

សាលាក៏បានណែនាំដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយគ្រោះរញ្ជួយដីឱ្យមានការប្រុងប្រយ័ត្ន អនុវត្តតាមពិធីសារសុវត្ថិភាព និងរង់ចាំព័ត៌មានថ្មីៗបន្ថែមពីការិយាល័យគ្រប់គ្រងគ្រោះមហន្តរាយក្នុងស្រុក និងភ្នាក់ងាររដ្ឋាភិបាល៕

Daily Program

Livesteam thumbnail