សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យមានកិច្ចសន្ទនាបែបស្ថាបនា ដោយផ្អែកលើហេតុផលត្រឹមត្រូវ និងឆន្ទៈពិតប្រាកដ ដោយបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលស្វាគមន៍រាល់អ្នកដែលមានបំណងចង់ចូលរួមចំណែកក្នុងបុព្វហេតុជាតិ ជាមួយនឹងអាគុយម៉ង់ច្បាស់លាស់ និងការប្តេជ្ញាចិត្តដើម្បីប្រយោជន៍ជាតិ។