ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញនៅកម្ពុជា បានរៀបចំកិច្ចសន្ទនាអន្តរសាសនាអន្តរជាតិលើកទី៨ រវាងព្រះពុទ្ធសាសនានិងគ្រីស្តសាសនា ក្រោមប្រធានបទ «ពុទ្ធបរិស័ទនិងគ្រីស្តបរិស័ទរួមគ្នារក្សាសុខដុមនីយកម្មសាសនាដោយភាពធន់» ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា លោកកាឌីណាល់ចក យ៉ាកុប កូវ៉ាកាដ (Cardinal George Jacob Koovakad) រដ្ឋមន្ត្រីក្រសួងកិច្ចសន្ទនាអន្តរសាសនានៃបុរីវ៉ាទីកង់ រួមនិងតំណាងសម្តេចសង្ឃទាំងពីរគណៈនៅក្នុងប្រទេសកម្ពុជា លោកអគ្គអភិបាល អភិបាល បូជាចារ្យ ភ្ញៀវជាតិនិងអន្តរជាតិ តំណាងសាសនានានា គ្រីស្តបរិស័ទ និងពុទ្ធបរិស័ទប្រមាណជិត២០០នាក់នាព្រឹកថ្ងៃទី២៧ ខែឧសភានេះ។