ក្នុងដំណើរទស្សនកិច្ចនៅអឺរ៉ុប ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី កាលពីថ្ងៃទី២៨ ឧសភា នៅទីក្រុងប៊្រុចសែល ប្រទេសប៊ែលហ្ស៊ីក ក៏មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីអំពីសន្តិសុខដើម្បីពង្រឹងមធ្យោបាយយោធារបស់ទីក្រុងគៀវ នៅក្នុងពេលលំបាកក្នុងការធ្វើសង្រ្គាមដើម្បីតទល់នឹងទីក្រុងមូស្គូ។