សម្តេចប៉ាបឡេអូទី១៤ ពង្រឹងការកំណែទម្រង់អភិបាលកិច្ចសម្រាប់គណៈកម្មការបុរី វ៉ាទីកង់
ដោយមានការបើកផ្លូវដោយសម្តេចប៉ាបឡេអូ ទី១៤ សន្តអាសនៈបានសម្រេច លុបចោលចំណុចទី១នៃមាត្រា ៨ នៃច្បាប់មូលដ្ឋានមុនដើម្បីសម្រួលដល់ការគ្រប់គ្រងការងារទូទៅរបស់បុរី វ៉ាទីកង់។
តាមការរាយការណ៍ដោយវ៉ាទីកង់ញូវ គណៈកម្មការគ្រប់គ្រងកិច្ចការនៅបុរីវ៉ាទីកង់កន្លងមក គឺទាល់តែជាកាឌីណាល់ ប៉ុន្តែបច្ចុប្បន្នកំណែទម្រង់ត្រូវបានដាក់ចេញ។
តាមស្មារតីនៃកំណែទម្រង់ គណៈកម្មការដឹកនាំបុរីវ៉ាទីកង់អាចដឹកនាំបានមិនត្រឹមតែបព្វជិតឋានៈកាឌីណាល់នោះទេ សមាជិកផ្សេងៗនៃព្រះសហគមន៍កាតូលិកគឺសុទ្ធតែអាច បម្រើការឬកាន់តួនាទីជាប្រធានគណៈកម្មការសម្តេចប៉ាបសម្រាប់រដ្ឋវ៉ាទីកង់ផងដែរ។
ប្រភពដដែលបានរំពឹងថា គណៈកម្មការដឹកនាំនេះ គឺនឹងអាចបើកផ្លូវឲ្យស្រ្តីចូលកាន់តំណែងនៅក្នុងជួរដឹកនាំបាន ហើយទស្សនៈនេះត្រូវបានផ្តួចផ្តើមឡើយដោយសម្តេចប៉ាបហ្រ្វង់ស៊ីស្កូកាលពីឆ្នាំ២០២៣។
ពាក់ព័ន្ធនឹងកិច្ចការនេះសម្តេចប៉ាបឡេអូ បានពន្យល់ពីការសម្រេចចិត្តរបស់ទ្រង់ ដោយបញ្ជាក់ថាអភិបាលព្រះសហគមន៍នីមួយៗត្រូវបានអំពាវនាវឱ្យចូលរួមចំណែក តាមរយៈការពង្រឹងរចនាសម្ព័ន្ធរបស់ខ្លួន នូវបេសកកម្មដ៏ត្រឹមត្រូវចំពោះរដ្ឋបុរីវ៉ាទីកង់ ដោយអនុវត្តភារកិច្ចនេះក្នុងការបម្រើដល់អ្នកស្នងតំណែងរបស់លោកសិលា ហើយអ្នកដែលកាន់កាប់កិច្ចការនេះគឺមិនប្រកាន់ភេទ ឬ ឋានៈឡើយ៕