យោងតាមអ្នកជំនាញដែលត្រូវបានសាកសួរដោយសារព័ត៌មានហ្វ្រ៉ង់ ២៤ France 24 បានឲ្យ ដឹងថា លោកដូណាល់ ត្រាំ ហាក់ដូចជាតាំងចិត្តសម្រាប់បេសកកម្មយោធាដើម្បីដណ្តើម យក សារធាតុអ៊ុយរ៉ានីញ៉ូមរបស់អ៊ីរ៉ង់ ដែលបានបង្កើនកម្រិតរហូតដល់ ៦០%។ នៅលើក្រដាស បេសកកម្មរបៀបនេះអាចមានការទាក់ទាញខាងនយោបាយនៅក្នុងក្របខណ្ឌនៃសង្រ្គាម ប្រឆាំងនឹងអ៊ីរ៉ង់ ប៉ុន្តែនៅលើភាពជាក់ស្តែង វានឹងជាបេសកកម្មមួយក្នុងចំណោមបេសកកម្ម យោធាជាច្រើនរបស់អាម៉េរិកដែលមានការប្រថុយប្រថាន និងលំបាកបំផុតចាប់តាំងពីសង្រ្គាម លោកលើកទី២ មក។