គិតត្រឹមឆ្នាំ២០២៥ អត្រាគ្របដណ្តប់ នៃសេវាផ្គត់ផ្គង់ទឹកស្អាត កម្រិតមូលដ្ឋានសម្រេចបាន៨៩%

គិតត្រឹមឆ្នាំ២០២៥ អត្រាគ្របដណ្តប់ នៃសេវាផ្គត់ផ្គង់ទឹកស្អាតកម្រិតមូលដ្ឋាន សម្រេចបាន៨៩% ខណៈសេវាផ្គត់ផ្គង់ទឹក ដែលគ្រប់គ្រងប្រកបដោយសុវត្ថិភាព សម្រេចបាន ២៥% និងអត្រាគ្របដណ្តប់អនាម័យជនបទ កម្រិតមូលដ្ឋានសម្រេចបាន ៩៥% ខណៈអត្រាគ្របដណ្តប់អនាម័យដែលគ្រប់គ្រងប្រកប ដោយសុវត្ថិភាពសម្រេចបាន ៥១%។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងអភិវឌ្ឍជនបទ។

លើសពីនេះ ក្រសួងអភិវឌ្ឍជនបទ បានអោយដឹងថា រាជធានី-ខេត្តទាំង២៥ នៅទូទាំងប្រទេស សម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ខណៈរាជធានីភ្នំពេញ និងខេត្តកណ្តាល សម្រេចបានការបញ្ចប់ការបន្ទោបង់ពាលពាសកាលកម្រិតខ្ពស់ (ODF+) ដែលនេះជាសមិទ្ធផលថ្មីជាប្រវត្តិសាស្រ្តបន្ថែមទៀតរបស់កម្ពុជា។

ក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិនេះ ក្នុងគោលបំណងសំខាន់ៗចំនួន ២ គឺ ទី១. ពិគ្រោះយោបល់ប្រមូលធាតុចូលសម្រាប់ការសិក្សាចងក្រងឯកសារជាតិសមិទ្ធផល ODF រាជធានី ខេត្ត ទូទាំងប្រទេស ឆ្នាំ២០២៥ និង ទី២. ឆ្លុះបញ្ចាំងការអនុវត្តផែនទីបង្ហាញផ្លូវ ODF កម្ពុជា ឆ្នាំ២០២៣–២០២៥ និងធ្វើបច្ចុប្បន្នភាពផែនទីបង្ហាញផ្លូវ ODF+ ជាតិ ឆ្នាំ២០២៦–២០៣០៕

 

Daily Program

Livesteam thumbnail